មានការយល់ខុសមួយចំនួនកាលពីមុនដែលថាបរិភោគប្រូតេអ៊ីន ឬជាតិខ្លាញ់មុនពេលដែលការធ្វើលំហាត់ប្រាណ អាចផ្តល់អត្ថប្រយោជន៍សុខភាព ខណៈដែលកាបូអ៊ីដ្រាតមិនមានឡើយ នេះបានបង្ហាញនៅក្នុងការស្រាវជ្រាវថ្មីមួយពីសាកលវិទ្យាល័យរដ្ឋផ្លរីដា។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដំបូន្មានជាទូទៅ គឺប្រសិនបើអ្នកនឹងជិះកង់ រត់ ឬហាត់ប្រាណ គឺត្រូវបរិភោគអាហារដែលសម្បូរជាតិស្ករ ឬអាហារសម្រន់មុនពេលចាប់ផ្តើម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
របបអាហារនេះ គឺធ្វើឲ្យមានជាតិស្ករនៅក្នុងឈាមបង្កឲ្យលំពែងបញ្ចេញអាំងស៊ុយលីន ដែលមាននាទីផ្តល់សញ្ញាទៅឲ្យកោសិកាសាច់ដុំក្នុងការស្រូបយក និងប្រើជាតិស្ករសម្រាប់ជាថាមពល។
ទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានរកឃើញភស្តុតាងមួយចំនួនដែលអាចមានអត្ថប្រយោជន៍ក្នុងការញ៉ាំនំបុ័ង ឬចេក។ នេះបើយោងតាមការសិក្សានៅលើក្រុមនៃអ្នករត់ប្រណាំងតូចមួយនៃមហាវិទ្យាល័យ ដែលបានបរិភោគអាហារជាតិខ្លាញ់ខ្ពស់ នៅមុនពេលធ្វើលំហាត់ប្រាណមានការកើនឡើងការដុតបំផ្លាញជាតិខ្លាញ់ និងរក្សាទុកកាបូអ៊ីដ្រាត (ជាតិស្ករ) ដែលនុញ្ញាត្តិឲ្យរាងកាយយកពួកវាមកប្រើប្រាសនៅជិតចុងបញ្ចប់នៃការសាកល្បង។
បង្កើនការទទួលទានប្រូតេអ៊ីន ម្យ៉ាងវិញទៀតវាអាចធ្វើឲ្យប្រសើរឡើងនូវការបំបែកចំណីអាហារក្នុងអំឡុងពេលធ្វើលំហាត់ប្រាណ នេះបើយោងតាមការកត់សម្គាល់របស់ក្រុមអ្នកស្រាវជ្រាវ៕