តើអ្វីទៅជាអាស៊ីតខ្លាញ់អូមេហ្គា ៦? ការបរិភោគអាស៊ីតខ្លាញ់អូមេហ្គា ៦ អាចបណ្តាលឲ្យកើតជំងឺបេះដូងដែរឬទេ?
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អាស៊ីតខ្លាញ់អូមេហ្គា ៦ នេះជាប្រភេទមួយនៃជាតិខ្លាញ់មិនទាន់ឆ្អែត ដែលមាននៅក្នុងប្រេងបន្លែ និងគ្រាប់ធញ្ញជាតិ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ពេលដែលបរិភោគក្នុងកម្រិតមធ្យមជំនួសឲ្យខ្លាញ់ឆ្អែតដែលមាននៅក្នុងសាច់សត្វ និងផលិតផលទឹកដោះគោ អាស៊ីតខ្លាញ់អូមេហ្គា ៦ ពិតជាល្អសម្រាប់បេះដូង និងខួរក្បាលរបស់អ្នក។
មានភាពចម្រូងចម្រាសមួយចំនួនដែលទាក់ទងនឹងអាស៊ីតខ្លាញ់អូមេហ្គា ៦ នេះ។ ក្រុមអ្នកស្រាវជ្រាវមួយចំនួនបានជឿថា អាស៊ីតខ្លាញ់អូមេហ្គា ៦ បំបែកនៅក្នុងខ្លួនរបស់អ្នក ហើយក្លាយជាប្រភេទមួយនៃអាស៊ីតខ្លាញ់ដែលអាចបណ្តាលឲ្យកកនៅក្នុងស្រទាប់នៃសរសៃឈាមអាកទែរបស់អ្នកនឹងនាំឲ្យលាក និងខូចខាត។
ការខូចខាតដែលបណ្តាលឲ្យសរសៃឈាមរួមតូច ដែលអាចនាំទៅរកការកើតជំងឺបេះដូង។ ទោះជាយ៉ាងណាសមាគមន៍បេះដូងអាមេរិក (AHA) បាននិយាយថាទិដ្ឋភាពនេះគឺមិនត្រឹមត្រូវនោះទេ។
សមាគមន៍នេះបានផ្តល់អនុសាសន៍ថា មនុស្សគួរបរិភោគរវាង ៥ ទៅ ១០ ភាគរយនៃកាឡូរីប្រចាំថ្ងៃរបស់ពួកគេពីអាស៊ីតខ្លាញ់អូមេហ្គា ៦។ មនុស្សភាគច្រើនបរិភោគអាស៊ីតខ្លាញ់អូមេហ្គា ៦ នេះរួចទៅហើយ។ ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីចំនួននៃអាស៊ីតខ្លាញ់អូមេហ្គា ៦ ដែលអ្នកកំពុងបរិភោគនោះ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីស្វែងរកអាហារដែលនាំឲ្យមានសុខភាពល្ អដើម្បីទៅជំនួសអាហារដែលបានមកពីអាស៊ីតខ្លាញ់ឆ្អែត៕