ការស្រាវជ្រាវទៅលើប្រសិទ្ធភាពនៃការព្យាបាលដោយក្លិន (aromatherapy) ដែលជាការប្រើប្រាស់ប្រេងដែលយកចេញពីរុក្ខជាតិដែលមានកំណត់។ ទោះជាយ៉ាងណាការសិក្សាមួយចំនួនបានបង្ហាញថាការព្យាបាលដោយក្លិន ប្រហែលជាមានប្រយោជន៍សម្រាប់សុខភាពដែលរួមមាន៖
• ដោះស្រាយពីការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត
• បង្កើនគុណភាពនៃជីវិត ជាពិសេសសម្រាប់មនុស្សដែលមានស្ថានភាពសុខភាពរ៉ាំរ៉ៃ។
ប្រេងដែលត្រូវបានប្រើនៅក្នុងការព្យាបាលដោយក្លិន ត្រូវបានទាញយកពីផ្នែកផ្សេងៗគ្នានៃរុក្ខជាតិ ហើយបន្ទាប់មកត្រូវបានគេយកមកចំហុយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កំហាប់ប្រេងខ្ពស់អាចត្រូវបានស្រូបដោយផ្ទាល់ ឬដោយប្រយោល ឬត្រូវបានលាបលើស្បែកតាមរយៈការម៉ាស្សាស្បែក។ ការព្យាបាលដោយក្លិន ត្រូវបានគេគិតថាវាធ្វើការដោយទៅភ្ញោចកន្លែងទទួលក្លិននៅក្នុងច្រមុះ ដែលបន្ទាប់មកផ្ញើសារតាមរយៈប្រព័ន្ធសរសៃប្រសាទ ដែលជាផ្នែកមួយនៃខួរក្បាលដែលគ្រប់គ្រងអារម្មណ៍របស់អ្នក។
មានប្រេងដែលសំខាន់ៗជាច្រើនត្រូវបានបង្ហាញថាមានសុវត្ថិភាពនៅពេលដែលបានប្រើដោយផ្ទាល់។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះជាយ៉ាងណា ប្រេងបានប្រើនៅក្នុងការព្យាបាលដោយក្លិន មិនត្រូវបានត្រួតពិនិត្យដោយរដ្ឋបាលចំណីអាហារ និងឧសថ (FDA) នោះទេ។ នៅពេលដែលលាបទៅលើស្បែកមានផលប៉ះពាល់ អាចនឹងរួមបញ្ចូលមានការមានប្រតិកម្មរលាកស្បែក និងភាពងាយនឹងទទួលពន្លឺព្រះអាទិត្យ។
លើសពីនេះទៀត ការស្រាវជ្រាវបន្ថែមទៀត គឺពិតជាចាំបាច់ដើម្បីកំណត់ពីរបៀបដែលប្រេង អាចនឹងប៉ះពាល់ដល់កុមារ និងរបៀបដែលប្រេងនេះអាចប៉ះពាល់ដល់ស្ត្រីដែលមានផ្ទៃពោះ ឬបំបៅកូនក៏ដូចជារបៀបដែលប្រេងនេះអាចមានប្រតិកម្មជាមួយនឹងថ្នាំ និងការព្យាបាលផ្សេងទៀត។
ប្រសិនបើអ្នកកំពុងតែពិចារណាពីការព្យាបាលដោយក្លិន ចូរពិគ្រោះជាមួយគ្រូពេទ្យ និងអ្នកឯកទេសខាងការព្យាបាលដោយក្លិននេះអំពីហានិភ័យដែលអាចកើតមាន និងផលប្រយោជន៍របស់វា៕