ប្រសិនបើអ្នកគេងបានគ្រប់គ្រាន់ ហើយនៅតែមានស្នាមខ្មៅនៅក្រោមភ្នែកទៀតនោះ វាគឺមិនមែនជារឿងចំលែកនោះទេ។ ការអស់កម្លាំង មិនមែនជាហេតុផលតែមួយគត់ សម្រាប់ការមានស្នាមខ្មៅក្រោមរង្វង់ភ្នែកនោះឡើយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្វីដែលលេចឡើងជាពណ៌ខ្មៅនៅក្រោមភ្នែក ពេលខ្លះ គ្រាន់តែជារឿងធម្មតានៃភាពចាស់តែប៉ុណ្ណោះ។ នៅទីនេះជារឿងមួយចំនួននៃមូលហេតុជាទូទៅបំផុតនៃការមានស្នាមខ្មៅក្រោមរង្វង់ភ្នែក ៖
• អាលែកស៊ី
• ជំងឺត្រអក
• ជំងឺរលាកស្បែក
• ការអស់កម្លាំង
• តំណរពូជដែលមានស្នាមខ្មៅក្រោមភ្នែក
• ភាពមិនប្រក្រតីសារធាតុពណ៌ ទាំងនេះគឺជាការព្រួយបារម្ភជាពិសេសសម្រាប់ជនជាតិស្បែកខ្មៅ និងអាស៊ី
• ការញីភ្នែក
• ការប៉ះនឹងពន្លឺព្រះអាទិត្យដែលធ្វើឲ្យរាងកាយរបស់អ្នកផលិតជាតិមេឡានីនច្រើនជាងសារធាតុពណ៌ដែលផ្តល់ពណ៌ស្បែករបស់ខ្លួន
• ស្បែកស្តើង និងការបាត់បង់នៃជាតិខ្លាញ់ និង collagen ជាទូទៅដោយសារភាពចាស់អាចធ្វើឲ្យសរសៃឈាមពណ៌ក្រហម ខៀវនៅក្រោមភ្នែករបស់អ្នក។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះជាយ៉ាងណា ការមានស្នាមខ្មៅក្រោមភ្នែកជាធម្មតា គឺមិនមែនជាបញ្ហាវេជ្ជសាស្រ្តធ្ងន់ធ្ងរនោះទេ ហើយការព្យាបាលដោយខ្លួនឯងនៅផ្ទះអាចជាអ្វីដែលអ្នកត្រូវការ ដើម្បីជួយគ្រប់គ្រងស្ថានភាពនេះ។ កម្រិតស្រាលទៅមធ្យមនៃការមានស្នាមខ្មៅក្រោមភ្នែក ជាញឹកញាប់ឆ្លើយតបយ៉ាងល្អទៅនឹងការព្យាបាលមានលក្ខណៈសាមញ្ញ និងមានតំលៃថោកដូចជា៖
• ស្អំទឹកកក៖ ព្យាយាមស្អំទឹកកកដោយដាក់ទឹកកកក្នុងក្រណាត់ទន់មួយ ដើម្បីកាត់បន្ថយជាបណ្តោះអាសន្ននៅការរីកនៃសរសៃឈាមក្រោមភ្នែក និងការមានពណ៌ខុសប្រក្រតីនេះ។
• បន្ថែមខ្នើយកើយ៖ លើកក្បាលរបស់អ្នកជាមួយនឹងខ្នើយពីរ ឬច្រើន ដើម្បីការពារនូវការហើមដែលកើតមាននៅពេលដែលសារធាតុរាវនៅប្រមូលផ្តុំនៅក្នុងត្របកភ្នែកខាងក្រោមរបស់អ្នក។
• គេងបន្ថែមទៀត៖ បើទោះបីជាការគេងពេលយប់តិចជាធម្មតាមិនបណ្តាលឲ្យមានស្នាមខ្មៅក្រោមភ្នែកក៏ដោយ ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យស្លេកស្លាំង និងរូងភ្នែក ដូច្នេះស្រមោល និងរង្វង់ដែលអ្នកមានរួចហើយនោះបានក្លាយទៅជាមើលឃើញកាន់តែច្បាស់បន្ថែមទៀត៕