មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមកថា មិនមានមនុស្សច្រើនទេ ដែលធ្លាប់លឺ ឬស្គាល់ជំងឺ Lupus ។ នេះប្រហែលមកពីជំងឺនេះ មិនមានឈ្មោះជាខេមរភាសា ។ ផ្ទុយទៅវិញ ជំងឺនេះត្រូវបានសង្កេតឃើញកើតមានលើប្រជាជនអាស៊ី (Prevalence) ក្នុងចំនួនពី៣០ ទៅ៥០នាក់ ក្នុងចំណោមប្រជាជន១០០,០០០នាក់ (ភាគច្រើនកើតឡើងទៅលើមនុស្សស្រី) ។
Lupus ជាជំងឺមួយដែលបង្កឡើងដោយភាពមិនប្រក្រតីនៃប្រព័ន្ធការពារ (Auto Immune Disease)។ ជាទូទៅជំងឺនេះប៉ះពាល់ទៅលើសរីរាង្គច្រើនក្នុងពេលតែមួយ ជាហេតុធ្វើឲ្យមានការលំបាកក្នុងការធ្វើរោគវិនិច្ឆ័យ។
ក. រោគសញ្ញាដែលយើងអាចឃើញមានដូចជា៖
– អស់កម្លាំង
– គ្រុនក្តៅ
– ជ្រុះសក់ និងមានបញ្ហាលើស្បែកពិសេសលើមុខ
– ឈឺសន្លាក់
– បាត់បង់គ្រាប់ឈាម (ឈាមក្រហម ឈាមស ឬ ផ្លាកែត)
– បញ្ហាតម្រងនោមដូចជា ទឹកនោមប្រៃជាដើម (ការដែលមានការប៉ះពាល់លើតម្រងនោម ជាកត្តាកំណត់នូវភាពធ្ងន់ធ្ងររបស់ជំងឺ)។
ខ.ការព្យាបាល៖
ការព្យាបាលជាទូទៅទាមទាររយៈពេលយូរ (លើសពីមួយឆ្នាំ) ហើយពេលខ្លះជំងឺនេះអាចលាប់វិញបាន ។
ដូចនេះប្រសិនបើបងប្អូនមានរោគសញ្ញាដូចដែលបានរៀបខាងលើ ដែលពុំដឹងមូលហេតុច្បាស់លាស់ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីកុំឲ្យជំងឺនេះមានការវិវត្តទៅរកសភាពធ្ងន់ធ្ងរ៕