មន្ទីរពេទ្យកាល់ម៉ែត បានប្រកាសនាពេលថ្មីៗនេះថា ក្អកឈាមជារោគសញ្ញាមួយ គួរឲ្យបារម្មណ៍ព្រោះថា វាអាចបណ្តាលអោយគ្រោះថ្នាក់បាត់បង់ជីវិត បើពុំមានការព្យាបាលទាន់ពេល ។
ក្អកឈាមមានមូលហេតុផ្សេងៗជាច្រើន ដែលជាទូទៅវាបង្កឡើងដោយការឆ្លងរោគដូចជា ៖
១- ជំងឺរបេង ៖ ភាគច្រើនអ្នកជំងឺស្រកគីឡូ ក្តៅខ្លួនរ៉ាំរ៉ៃ
២- ជំងឺរីកទងសួត ៖ ច្រើនកើតលើអ្នកជំងឺដែលមានប្រវត្តិកើតជំងឺរបេងពីមុន ហើយស្តែងចេញជារោគសញ្ញាក្អករ៉ាំរ៉ៃ និងមានកំហាកជាប្រចាំ
៣- ជំងឺរលាកទងសួត ឬរលាកសួត៖ ដែលរោគសញ្ញាស្ដែងចេញជាក្អកហត់ និងក្តៅខ្លួន
៤- ជំងឺមហារីកសួត៖ ភាគច្រើនកើតលើអ្នកពិសាបារី ដែលមានវ័យចំណាស់លើសពី៤០ឆ្នាំ
៥- ជំងឺបេះដូងត្បៀតប្រើសមីត្រាល់៖ អ្នកជំងឺជាទូទៅមានប្រវត្តិជំងឺបេះដូង និងមានរោគសញ្ញាឆាប់ហត់
៦- ជំងឺស្ទះសរសៃឈាមក្នុងសួត៖ ដែលមានរោគសញ្ញាហត់ចុកទ្រូងដែលច្រើនកើតចំពោះអ្នកដែលមានកត្តាប្រឈម ដូចជាសំរាកពេទ្យយូរពុំសូវធ្វើចលនា ជំងឺមហារីក មានប្រវត្តិវះកាត់ថ្មីៗ ទើបឆ្លងទន្លេ ឬការប្រើប្រាស់ថ្នាំពន្យាកំណើតជាដើម។
ករណីក្អកឈាម តើត្រូវមកជួបពេទ្យជាបន្ទាន់ ឬយ៉ាងណា?
ថ្វីត្បិតក្អកឈាមជួនកាលគ្រាន់តែជាសរសៃឈាមដែលលាយមកជាមួយនឹងស្លេសតែប៉ុណ្ណោះ តែទោះជាយ៉ាងណាក៏ដោយ ក៏វាអាចជាសញ្ញាអាសន្នមួយ បញ្ជាក់ពីភាពគ្រោះថ្នាក់នឹងមកដល់ ។
ដូច្នេះបើមានរោគសញ្ញាក្អកធ្លាក់ឈាម សូមប្រញាប់មកជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ អោយបានត្រឹមត្រូវ និងទទួលការព្យាបាលទាន់ពេលវេលា៕