មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលកន្លងមកថ្មីៗនេះថា ៖ ការជួយសង្រ្គោះបឋមករណីត្រូវពស់ចឹកមានដូចខាងក្រោម ៖
១- កំណត់ប្រភេទពស់ (មានសារៈសំខាន់ក្នុងការព្យាបាលដោយប្រើថ្នាំបន្សាប)
២- ផ្លាស់ទីឆ្ងាយពីពស់ (សែង)
៣- ចំពោះអ្នកពស់ចឹកតាំងចិត្តនៅអោយស្ងៀមកុំភ័យស្លន់ស្លោ។ កាលណាភ័យស្លន់ស្លោនាំអោយ បេះដូងដើរលឿននាំអោយពិសពស់ជ្រាបលឿនបណ្តាលអោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។
៤- ហាមលើកដៃឬជើងកន្លែងពស់ចឹកខ្ពស់ជាងបេះដូង (បេះដូងនៅក្រោមដោះខាងឆ្វេង)
៥- បញ្ជូនអ្នកត្រូវពស់ចឹកទៅមន្ទីរពេទ្យដែលនៅជិតអ្នកជាបន្ទាន់
៦- ត្រូវដោះគ្រឿងអលង្ការ ឬ សម្លៀកបំពាក់ដែលតឹងចេញពីកន្លែងពស់ចឹកចេញ
៧- លាងសម្អាតមុខរបួសកន្លែងពស់ចឹកដោយសាប៊ូ និងទឹក ឬ នឹងទឹកថ្នាំសម្លាប់មេរោគ
៨- រុំមុខរបួសដោយបង់ ដោយចាប់ផ្តើមពីក្រោមមុខរបួសឡើងទៅលើ
៩- រក្សាគម្លាត២ម្រាមដៃ ឬ២សង់ទីម៉ែត្រពីកន្លែងពស់ចឹកពេលរុំបង់
ចំពោះវិធានការណ៍ការពារនៃករណីពស់ចឹង
– អប់រំប្រជាជនក្នុងសហគមន៍អោយចេះដឹងពីវិធានការណ៍ការពារ និងហានិភ័យពស់ចឹក និងការសង្គ្រោះបឋមបន្ទាប់ពីពស់ចឹក
– ពាក់ស្បែកជើងកវែងពេលធ្វើដំណើរកាត់ព្រៃ ឬកាត់វាលបឹង (៥០ % នៃពស់ចឹកគឺចឹកជើងក្រោមជង្គង់)
– ចំពោះអ្នកនៅជនបទស្រែចំការសំរាន្តលើគ្រែចងមុង។
– ហាមសម្រាន្តផ្ទាល់ដី ឬលើស្មៅ
– ធ្វើដំណើរពេលយប់ប្រើភ្លើងពិល
– សម្អាតទីធ្លាជុំវិញផ្ទះកុំអោយមានស្មៅ
– ហាមចាប់ពស់ ៕