ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការឆ្លងរាលដាលនៃជំងឺគ្រុនឈាម ។
ដើម្បីការពារអាយុជីវិត និងទប់ស្កាត់ផលប៉ះពាល់ធ្ងន់ធ្ងរ សូមបងប្អូនយកចិត្តទុកដាក់តាមដានសុខភាពកូនៗ និងបុគ្គលនៅក្នុងគ្រួសារ ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនាថ្ងៃទី២៦ ខែកញ្ញានេះថា ៖ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ។ ប្រសិនបើកុមារ ឬបុគ្គលណាម្នាក់ មានអាការៈក្ដៅខ្លួនលើសពី39 អង្សាសេ សូមទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ។
សូមប្រញាប់ប្រញាល់នាំអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុតជាបន្ទាន់ ដើម្បីទទួលការពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ករណីមានកុមារ ឬបុគ្គលណាម្នាក់មានអាការៈក្ដៅខ្លួនលើសពី39 អង្សាសេ ។ ការទៅមន្ទីរពេទ្យឆាប់រហ័ស គឺជាគន្លឹះដ៏សំខាន់ក្នុងការជួយសង្គ្រោះអាយុជីវិតពីជំងឺគ្រុនឈាម ៕