ការរមាស់ស្បែក គឺជារឿងដែលមនុស្សភាគច្រើនពិបាកក្នុងការទ្រាំ ហើយមិនមានអ្វីដែលអាចជួយបានច្រើន ដូចជាការអេះនៅកន្លែងដែលរមាស់នោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការរមាស់ គឺពិតជាផ្នែកមួយនៃយន្តការ ការពាររបស់រាងកាយប្រឆាំងនឹងការរលាក ប៉ុន្តែប្រសិនបើអ្នកមានទម្លាប់នៃការអេះ វាអាចបង្ឲ្យមានភាពមិនស្រួលកាន់តែច្រើន។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ខាងក្រោមនេះ គឺជាវិធីដែលអ្នកអាចសាកល្បងប្រើប្រាស់វត្ថុធាតុដែលមាននៅក្នុងផ្ទះបាយរបស់អ្នក ដើម្បីបំបាត់ការរមាស់លើស្បែកបាន ៖
ប្រេងដូង
ប្រេងដូង គឺល្អសម្រាប់ការរមាស់ស្បែក។ មិនថាដោយសារតែស្បែកស្ងួត ឬមានសត្វល្អិតខាំ គឺជាជាមូលហេតុនៃការរមាស់នេះនោះទេ ប្រេងដូងអាចធ្វើការបានយ៉ាងអស្ចារ្យ។ វិធីដ៏ល្អបំផុតក្នុងការប្រើវា គឺជូតប្រេងដូងតិចតួចដោយផ្ទាល់ទៅលើកន្លែងដែលរមាស់។ ប្រសិនបើអ្នកមានការរមាស់ពេញខ្លួនជាពិសេសក្នុងអំឡុងពេលរដូវរងារត្រាំនៅក្នុងអាងទឹកក្តៅឧណ្ឌៗបន្ទាប់មកគ្រាន់តែជូតខ្លួនឲ្យស្ងួត ហើយលាបប្រេងពេញទាំងខ្លួន។ ប្រេងដូង គឺមានប្រសិទ្ធភាពយ៉ាងខ្លាំងនៅក្នុងជំងឺទូទៅមួយចំនួនដូចជាដំបៅក្នុងមាត់ផងដែរ។
ប្រទាលកន្ទុយក្រពើ
ជាមួយនឹងការផ្តល់សំណើម ប្រទាលកន្ទុយក្រពើ គឺជាផ្នែកមួយនៃភ្នាក់ងារធ្វើឲ្យស្បែករលោងដែលមានប្រសិទ្ធភាពបំផុត។ ពេលដែលអ្នកលាបសាច់នៅលើកន្លែងរមាស់ វាអាចជួយកាត់បន្ថយការរលាកស្បែកនៅក្នុងកន្លែងនោះ និងបំបាត់ការមាស់បានរហ័ស៕