ពេលដែលអ្នកដោះស្បែកជើងរបស់អ្នក តើវាមានក្លិនស្អុយដែរឬទេ? នោះគឺជាសញ្ញាមួយដែលប្រាកដថា ជើងរបស់អ្នកមានក្លិនដូចជាសំរាមមូួយសប្តាហ៍អ៊ីចឹង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញ ច្រមុះរបស់អ្នកអាចនឹងមិនដឹងអំពីក្លិនដែលភាយចេញពីជើងនោះទេ ប៉ុន្តែច្រមុះអ្នកដទៃទៀតមិនអាចស៊ាំបាននោះទេ។ ក្លិនជើង អាចនឹងធ្វើឲ្យបាត់បង់មិត្តភាព។ ប្រសិនបើអ្នកមានក្លិនជើងនោះ សូមកុំបារម្ភ ការព្យាបាលធម្មតាៗនៅផ្ទះទាំងនេះអាចធ្វើឲ្យជើងរបស់អ្នកស្ងួត និងមានក្លិនប្រសើរជាងមុន។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- លាងសម្អាត៖ ក្រពេញញើសជាច្រើននៅលើបាតជើងរបស់អ្នកផលិតញើសដែលមានជាតិទឹក សូដ្យូម ក្លរ ជាតិខ្លាញ់ សារធាតុខនិជ និងពពួកអាស៊ីតជាច្រើនដែលជាផលិតផលចុងបញ្ចប់នៃការបំបែកចំណីអាហាក្នុងរាងកាយរបស់អ្នក។ ពេលមានវត្តមាននៃបាក់តេរីមួយចំនួនធ្វើឲ្យញើសទៅជាមានក្លិនអាក្រក់។ ចូរលាងសម្អាតជើងឲ្យអស់បាក់តេរីជាមួយសាប៊ូបំបាត់ក្លិន និងសម្អួតវាឲ្យបានល្អ។
- ត្រាំទឹកអំបិល៖ សម្រាប់ជើងដែលមានបែកញើសច្រើន សូមលាយអំបិលកន្លះពែងក្នុងទឹក ហើយត្រាំជើងរបស់អ្នកក្នុងល្បាយនោះ។ បន្ទាប់ពីត្រាំហើយ សូមកុំលាងជើងរបស់អ្នកគ្រាន់តែទុកឲ្យវាស្ងួតបានល្អ។
- សូមឲ្យស្បែកជើងរបស់អ្នកបានត្រូវខ្យល់៖ សូមឲ្យមានខ្យល់ចេញពីស្បែកជើងរបស់អ្នក នៅពេលឈប់ពាក់។ ប្រសិនបើអ្នកអាចធ្វើបាន ចូូរដូរស្បែកជើងជារៀងរាល់ថ្ងៃ ដូច្នេះ អ្នកមិនពាក់មួយគូដូចគ្នាពីរថ្ងៃនោះទេ។ បន្ធូរខ្សែ ហើយព្យួរឡើងឲ្យត្រូវពន្លឺថ្ងៃ។
- បន្ថយភាពតានតឹង៖ ភាពតានតឹង និងការថប់បារម្ភអាចបង្កើនការផលិតញើស ដែលជាចំណីអាហារដល់បាក់តេរីកាន់តែកើនឡើង៕