ជំងឺរលាកខួរក្បាល គឺការរលាកនៅលើសាច់ខួរក្បាល។ ការឆ្លងវីរុស គឺជាមូលហេតុជាទូទៅបំផុតនៃជំងឺនេះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជំងឺរលាកខួរក្បាល អាចបណ្តាលឲ្យមានរោគសញ្ញាស្រដៀងគ្នានឹងជំងឺគ្រុនផ្តាសាយ ដែលមានដូចជាគ្រុនក្តៅ ឬឈឺក្បាលខ្លាំងក៏ដូចជាការគិតភាន់ច្រឡំ ប្រកាច់ ឬបញ្ហាជាមួយនឹងវិញ្ញាណ ឬចលនា។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មានករណីជាច្រើននៃជំងឺរលាកខួរក្បាលអាចមិនមាននរណាកត់សម្គាល់បាននោះទេ ព្រោះវាបណ្តាលឲ្យមានរោគសញ្ញាត្រឹមតែជាជំងឺគ្រុនផ្តាសាយស្រាលតែប៉ុណ្ណោះ ឬគ្មានឡើយនូវរោគសញ្ញា។
ក្នុងករណីធ្ងន់ធ្ងរនៃជំងឺរលាកខួរក្បាលដែលជាការកម្រនោះអាចមានការគំរាមកំហែងដល់អាយុជីវិត។ ដោយសារតែរយៈពេលនៃករណីនីមួយៗនៃជំងឺរលាកខួរក្បាលនេះ គឺមិនអាចទាយទុកជាមុនបាននោះ វាជាការសំខាន់ណាស់ក្នុងការទទួលបាននូវការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលវេលា។
ចូរទទួលបានការថែទាំជាបន្ទាន់ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានជួបប្រទះរោគសញ្ញាដែលជាប់ទាក់ទងជាមួយករណីធ្ងន់ធ្ងរនៃជំងឺរលាកខួរក្បាល។
ការឈឺក្បាលធ្ងន់ធ្ងរ គ្រុនក្តៅ ការប្រែប្រួលខាងផ្នែកស្មារតីតែងតែមានវត្តមានជាមួយនឹងជំងឺរលាកខួរក្បាលនៅលើកុមារ និងមនុស្សពេញវ័យតម្រូវអោយមានការថែទាំជាបន្ទាន់។
ផលវិបាកដែលបណ្តាលមកពីជំងឺរលាកខួរក្បាលអាស្រ័យលើកត្តាជាច្រើន ដែលក្នុងនោះរួមមានអាយុ មូលហេតុ នៃការឆ្លងមេរោគ ភាពធ្ងន់ធ្ងរនៃជំងឺតាំងពីដំបូង និងពេលវេលានៃការចាប់ផ្ដើមនៃជំងឺទៅទល់នឹងការព្យាបាល។
ក្នុងករណីភាគច្រើនអ្នកដែលមានជំងឺកម្រិតស្រាលអាចនឹងជាឡើងវិញក្នុងពេលប៉ុន្មានសប្តាហ៍ដោយមិនមានផលវិបាករយៈពេលវែងនោះទេ៕