មន្ទីរពេទ្យបង្អែក ស្អាង បានប្រកាសកាលនាពេលថ្មីៗនេះថា វា គឺជាជំងឺ Dyshidrotic Eczema ឬ Dyshidrosis គឺជាជំងឺស្បែកដែលមានពងបែកកើតឡើងនៅលើបាតជើង បាតដៃ ឬក៏លើម្រាមដៃរបស់អ្នក ។ ពងបែកនេះ ជាធម្មតារមាស់ណាស់ ហើយអាចពោរពេញទៅដោយសារធាតុរាវ ។
ពងបែកជាធម្មតា មានរយៈពេលប្រហែល ២ទៅ ៤សប្តាហ៍ ហើយអាចទាក់ទងនឹងអាឡែស៊ីតាមរដូវ ឬភាពតានតឹង ។ វាក៏អាចកើតដោយសារតែទឹកកខ្វក់ ឬ ទៅលេងក្នុងអាងទឹករួមគ្នា ដែលមានទឹកនោម ។
ឱសថ ឬការព្យាបាលតាមវេជ្ជសាស្រ្ដ ចំពោះការផ្ទុះឡើងកម្រិតស្រាល ថ្នាំរួមមានក្រែម Corticosteroid ឬ ក្រមួនដែលអ្នកអាចលាបដោយផ្ទាល់ទៅលើស្បែករបស់អ្នក ។ ចំពោះការផ្ទុះឡើងកាន់តែធ្ងន់ធ្ងរ អ្នកអាចត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំស្តេរ៉ូអ៊ីត, ការចាក់ថ្នាំស្តេរ៉ូអ៊ីត ឬ ថ្នាំគ្រាប់ ។
ចំពោះការព្យាបាលតាមវេជ្ជសាស្រ្ដផ្សេងទៀតដែលប្រើ គឺ៖
-ការព្យាបាលដោយពន្លឺកាំរស្មីយូវី
– បំបាត់ពងបែកធំ
-ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន, ក្រែមប្រឆាំងនឹងការរមាស់ផ្សេងៗ
-ក្រមួនប្រឆាំងនឹងភាពស៊ាំ ដូចជា Protopic និង Elidel (នេះជាជម្រើសព្យាបាលដ៏កម្រ) បើស្បែករបស់អ្នកឆ្លងមេរោគ នោះអ្នកក៏នឹង ត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំអង់ទីប៊ីយោទិច ឬថ្នាំដទៃទៀត ដើម្បីព្យាបាលការឆ្លងមេរោគ ៕ ប្រភព: វេជ្ជបណ្ឌិត កម្ពុជា