ជំងឺឬសដូងបាត គឺជាការប៉ោងសរសៃឈាមវ៉ែននៅក្នុងរន្ធគូថ។ បញ្ហាជាទូទៅមួយនេះអាចនឹងមានការឈឺចាប់ ប៉ុន្តែជាធម្មតាវាមិនធ្ងន់ធ្ងរនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សរសៃឈាមអាចហើមនៅខាងក្នុងរន្ធគូថ ដែលបង្កើតទៅជាឬសដូងបាតខាងក្នុង ឬពួកវាអាចនឹងកើនឡើងនៅជិតគែមខាងក្រៅនៃរន្ធគូទដែលបង្កើតបានជាឬសដូងបាតខាងក្រៅ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកអាចមានប្រភេទទាំងពីរនេះនៅក្នុងពេលតែមួយ។ រោគសញ្ញា និងការព្យាបាលគឺអាស្រ័យលើប្រភេទណាមួយដែលអ្នកមាន។ អ្នកអាចជួយបងា្ករការមានរោគសញ្ញានៃការរលាក និងការឈឺចាប់នៃឬសដូងបាតបានដោយធ្វើដូចខាងក្រោមនេះ៖
ជៀសវាងមិនឲ្យទល់លាមក
- រួមបញ្ចូលទាំងផ្លែឈើ បន្លែ សណ្តែក និងគ្រាប់ធញ្ញជាតិនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ អាហារទាំងនេះ គឺមានជាតិសរសៃខ្ពស់។
- ញ៉ាំសារធាតុរាវឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យទឹកនោមរបស់អ្នកមានពណ៌លឿងស្រាល ឬមួយសដូចជាទឹក។
- ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ព្យាយាមធ្វើសកម្មភាពកម្រិតមធ្យមយ៉ាងហោចណាស់ ២ ម៉ោងកន្លះក្នុងមួយសប្តាហ៍ ឬព្យាយាមធ្វើសកម្មភាពល្មមៗយ៉ាងហោចណាស់ ១ ម៉ោង ១៥ នាទីក្នុងមួយសប្តាហ៍។
- ញ៉ាំអាហារបំប៉នដែលមានជាតិសរសៃជារៀងរាល់ថ្ងៃប្រសិនបើចាំបាច់។ ចាប់ផ្តើម ជាមួយនឹងកម្រិតតិចមួយ និងបង្កើនកម្រិតប្រើប្រាស់យឺតៗក្នុងការបង្កើនរយៈមួយខែ ឬច្រើនជាងនេះ។
អនុវត្តទម្លាប់ល្អក្នុងការបត់ជើងធំ
- ទៅបន្ទប់ទឹកឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន
- ជៀសវាងការប្រឹងបត់ជើងធំខ្លាំងពេក
- ជៀសវាងការទប់ដង្ហើមខណៈពេលបត់ជើងធំ
- ជៀសវាងការអានខណៈពេលកំពុងអង្គុយនៅលើបង្គន់។
កែប្រែសកម្មភាពប្រចាំថ្ងៃរបស់អ្នក
- ជៀសវាងការអង្គុយ ឬឈរយូរពេក ហើយដើរខ្លីៗឲ្យបានញឹកញាប់
- បើអាចធ្វើទៅបាន ជៀសវាងការលើកវត្ថុធ្ងន់ញឹកញាប់ពេក ប្រសិនបើអ្នកត្រូវតែ លើកវត្ថុធ្ងន់ៗ តែងតែដកដង្ហើមចេញពេលប្រឹងលើកវត្ថុនោះ ហើយហាមកុំទប់ដង្ហើម របស់អ្នកនៅពេលដែលអ្នកលើក
- បើអ្នកមានផ្ទៃពោះ សូមគេងផ្អៀងដែលនឹងបន្ថយសម្ពាធលើសសៃឈាមក្នុងអាងត្រគាករបស់អ្នក ដែលនេះអាចជួយរក្សាមិនឲ្យឬសដូងបាតកាន់តែធំ៕