តើអ្នកធ្លាប់មានអាការៈស្ពឹកស្រពន់ដៃជើង ឈឺសាច់ដុំ ឬមានអារម្មណ៍ក្តៅក្រហាយនៅបាតដៃបាតជើងដែរឬទេ? កុំមើលរំលង! អាការៈទាំងនេះអាចជាសញ្ញាព្រមាននៃជំងឺធ្ងន់ធ្ងរមួយគឺ ជំងឺរលាកប្រព័ន្ធសរសៃប្រសាទដៃជើង ដែលបង្កឡើងដោយការសេពគ្រឿងស្រវឹងហួសកម្រិត។ ជំងឺនេះតែងកើតមានលើបុរសវ័យ ៤០ ឆ្នាំឡើងទៅ។
យោងតាមមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថាមូលហេតុចម្បងគឺការផឹកស្រាច្រើនពេក ដែលបណ្ដាលឱ្យសរសៃប្រសាទនិងសាច់ដុំនៅដៃជើងរបស់អ្នកត្រូវបានបំផ្លាញជាបន្តបន្ទាប់។
ចំណែករោគសញ្ញាគួរឱ្យកត់សម្គាល់៖
- ស្ពឹក ស្រពន់ដៃជើង ដូចស្រមោចវារ។
- ក្តៅក្រហាយ នៅបាតដៃ បាតជើង។
- ចុករោយ ឬ រមួលក្រពើ សាច់ដុំ។
- ចុះខ្សោយកម្លាំង និង អស់កម្លាំង ខ្លាំង។
- ស្វិតសាច់ដុំ (ចុះខ្សោយទំហំសាច់ដុំ)។
ចំណុចសម្គាល់
ប្រសិនបើអ្នកមានរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាទាំងនេះ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងប្រសាទសាស្ត្រជាបន្ទាន់។
កុំបណ្តោយឱ្យទម្លាប់ផឹកស្រាបំផ្លាញសុខភាពរបស់អ្នក! ការថែទាំសុខភាពមុនពេលវាធ្ងន់ធ្ងរគឺជាការសម្រេចចិត្តដ៏ល្អបំផុត៕