ការទទួលទានផ្លែឈើច្រើនហួសប្រមាណអាចធ្វើឱ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន ព្រោះផ្លែឈើខ្លះមានកាឡូរីខ្ពស់គួរឱ្យភ្ញាក់ផ្អើល។ ខាងក្រោមនេះជាផ្លែឈើ ៦ មុខដែលអ្នកគួរប្រយ័ត្ន៖
- ទុរេន: ទុរេនពីរក្លែបធំផ្តល់កាឡូរីដល់ទៅ ៣២៣ កាឡូរី ដែលស្មើនឹងបាយសមួយចាន។
- ផ្លែផាសិន: ទោះបីជាមានរសជាតិជូរអែមក៏ដោយ កាឡូរីក្នុងផ្លែផាសិនក៏ខ្ពស់ដែរ។ ការញ៉ាំផ្លែផាសិន ២-៣ ផ្លែអាចស្មើនឹងបាយមួយចាន។ គ្រាប់របស់វាផ្តល់កាឡូរីដល់ទៅ ២៩៤ កាឡូរី។
- អំពិលផ្អែម: អំពិលផ្អែម ១០០ ក្រាមផ្តល់កាឡូរីដល់ទៅ ៣៣៣ កាឡូរី។ ទោះបីវាជួយដល់ប្រព័ន្ធរំលាយអាហារក៏ពិតមែន ប៉ុន្តែជាតិស្ករនៅក្នុងវានៅតែមានកម្រិតខ្ពស់។
- ផ្លែខ្នុរ: ខ្នុរ ១០០ ក្រាម ឬ ៤-៦ គ្រាប់តូចៗ អាចផ្តល់កាឡូរីដល់ទៅ ៣២៥ កាឡូរី ដែលស្មើនឹងបាយមួយចាន។
- មៀន: ការញ៉ាំមៀន ៣០០ ក្រាមដោយចៃដន្យ គឺដូចជាញ៉ាំបាយមួយចានដែរ ព្រោះមៀនមានជាតិផ្អែមខ្លាំង។
- ស្វាយ: ស្វាយទុំ ៣០០ ក្រាម ឬប្រហែល ៤-៥ ផ្លែធំ ផ្តល់កាឡូរីស្មើនឹងបាយមួយចាន។ កាឡូរីនេះមិនទាន់រាប់បញ្ចូលទាំងអង្ករដំណើបដែលញ៉ាំជាមួយស្វាយទុំ ឬទឹកត្រីផ្អែមដែលញ៉ាំជាមួយស្វាយខ្ចីនៅឡើយទេ។
ដូច្នេះ ការទទួលទានផ្លែឈើទាំងនេះគួរតែក្នុងបរិមាណសមល្មមដើម្បីកុំឱ្យលើសកាឡូរីដែលរាងកាយត្រូវការក្នុងមួយថ្ងៃ៕