ខាងក្រោមនេះ គឺជារោគសញ្ញាសំខាន់ៗនៃ ការរួមតូចរបស់ឆ្អឹងកងខ្នង (Spinal Stenosis) យោងតាមមន្ទីរពេទ្យកាល់ម៉ែត៖
- ឈឺជើង: អាចឈឺនៅជើងម្ខាង ឬទាំងសងខាង។
- ពិបាកដើរ: មិនអាចដើរបានឆ្ងាយដូចធម្មតា។
- ស្ពឹក: មានអារម្មណ៍ស្ពឹកចាប់ពីពាក់កណ្តាលខ្លួនចុះទៅក្រោម។
- ចលនាខុសប្រក្រតី: ចលនារបស់ដៃ ឬជើងមានភាពខុសធម្មតា។
ប្រសិនបើអ្នកមានរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ខាងលើ សូមទៅពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងការព្យាបាលត្រឹមត្រូវ៕