មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះថា ៖ តើកត្តាប្រឈមគ្រោះថ្នាក់នៃជំងឺស្ទះសរសៃឈាមបេះដូង មានអ្វីខ្លះ?
កត្តាប្រឈម នៃជំងឺស្ទះសរសៃឈាមបេះដូង មានដូចជា៖
– អ្នកដែលមានអាយុច្រើន
– អ្នកដែលលើសជាតិខ្លាញ់ និងលើសទំងន់
– អ្នកពិសារបារី
– អ្នកដែលមានជំងឺលើសឈាម
– អ្នកដែលមានជំងឺទឹកនោមផ្អែម
– អ្នកដែលមិនធ្វើលំហាត់ប្រាណ ឫប្រកបរបរនៅនឹងមួយកន្លែងយូរម៉ោង ពិសេសការងារការិយាល័យ។
«ប្រសិនបើលោកអ្នកមានកត្តាប្រឈមគ្រោះថ្នាក់ដូចបានរៀបរាប់ខាងលើនេះ សូមមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺបេះដូង ដើម្បីស្វែងរកវិធីសាស្ត្រការពារ និងព្យាបាលទាន់ពេលវេលា សំដៅកាត់បន្ថយការស្លាប់ និងពិការភាពដែលបណ្តាលមកពីជំងឺស្ទះសរសៃឈាមបេះដូង ដែលជាឃាតករស្ងប់ស្ងាត់បំផុត (silent killer)។