ជាទូទៅ ការរំលូតកូន មិនត្រូវបានគិតថាបង្កឲ្យមានបញ្ហាក្នុងការបង្កកំណើត ឬមាន​ផ​ល​វិ​បា​កចំពោះស្ត្រីនៅពេលបន្តបន្ទាប់នោះទេ។ ទោះជាយ៉ាងណា ការស្រាវជ្រាវមួយ​ចំនួនបាន​បង្ហា​ញ​​​ពីទំនាក់ទំនងរវាងការរំលូតកូន និងការកើនឡើងហានិភ័យនៃ៖

  • ការហូរឈាមតាមទ្វារមាសក្នុងអំឡុងពេលមានផ្ទៃពោះ
  • ការឲ្យកំណើតកូនមិនគ្រប់ខែ
  • មានកូនដែលមានទម្ងន់តិចពេក
  • មានបញ្ហាសុក ដូចជាការសល់សុកជាដើម។

ក្នុងកំឡុងពេលធ្វើការរំលូតកូន ស្ត្រីអាចប្រើថ្នាំក្នុងពេលមានផ្ទៃពោះដំបូងៗដើម្បីឲ្យទារករ​លូ​ត។ ចំពោះការរំលូតកូនដោយការវះកាត់វិញ ទារកត្រូវបានគេយកចេញពីស្បូនជាធម្មតា​ជា​មួ​យនឹងឧបករណ៍សម្រាប់បឺតទាញទារកចេញមកខាងក្រៅ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ជាករណីកម្រដែ​ល​កា​រ​រំលូ​ត​កូ​ន​ដោ​យការវះកាត់អាចធ្វើឲ្យប៉ះពាល់ដល់ស្បូន ឬកស្បូន។ ក្នុងករណីដូចនោះការវះកាត់អា​ច​​នឹង​ត្រូវ​ការជា​ចាំបាច់​ ដើម្បីកែការខូចខាតទាំងឡាយដែល​មាន​មុនពេលដែលស្ត្រីអាចមាន​គ​ភ៌​ជា​ថ្មី​ម្តងទៀត។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

វាក៏ជាការរកម្រផងដែរដែលមាត់ស្បូនអាចនឹងត្រូវបានចុះ​ខ្សោយ​ដែលនាំ​ឲ្យកស្បូនបើកចំហរជាអចិន្ត្រៃយ៍ក្នុងការមានផ្ទៃពោះជាបន្តបន្ទាប់។ នេះគឺទំនងជាប៉ះពា​ល់​ដ​ល់ស្ត្រីដែលមានការរំលូតកូនដោយការវះកាត់ច្រើនដងពេក។

ប្រសិនបើអ្នកបានរំលូតកូន ហើយមានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចទៅរួច​នៅ​លើការមានផ្ទៃពោះនាពេលអនាគត សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។

គាត់អាចជួយឲ្យអ្នកយល់ពីកត្តាហានិភ័យនេះ ក៏ដូចជាអ្វីដែលអាចជួយធានាបាននូវកា​រ​មា​នផ្ទៃពោះដែលមានសុខភាពល្អផងដែរ៕