ការលេបថ្នាំជាមួយភេសជ្ជៈក្រៅពីទឹកធម្មតាអាចកាត់បន្ថយប្រសិទ្ធភាពរបស់ថ្នាំ ឬបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។
- តែ ឬកាហ្វេ: ភេសជ្ជៈទាំងនេះមានផ្ទុក ជាតិកាហ្វេអ៊ីន។ ប្រសិនបើលេបជាមួយថ្នាំដែលមានសារធាតុរំញោចដូចជា pseudoephedrine (ក្នុងថ្នាំផ្តាសាយ) អាចបណ្តាលឱ្យ ថប់បារម្ភ, គេងមិនលក់ ឬញ័រទ្រូង។ ម្យ៉ាងទៀត ថ្នាំមួយចំនួនដូចជា ciprofloxacin អាចពន្យារឥទ្ធិពលនៃជាតិកាហ្វេអ៊ីន។
- ភេសជ្ជៈមានជាតិកាបូន: ភេសជ្ជៈទាំងនេះមានផ្ទុកឧស្ម័នដែលធ្វើឱ្យ រលាកក្រពះ និងរំខានដល់ការស្រូបយកថ្នាំ ដែលធ្វើឱ្យថ្នាំមិនមានប្រសិទ្ធភាព។
- ទឹកដោះគោ និងផលិតផលទឹកដោះគោ: ជាតិកាល់ស្យូម ក្នុងទឹកដោះគោអាច ភ្ជាប់ជាមួយថ្នាំមួយចំនួន ដែលធ្វើឱ្យថ្នាំមិនអាចស្រូបចូលទៅក្នុងចរន្តឈាមបានគ្រប់គ្រាន់។ គួរជៀសវាងភេសជ្ជៈ និងផលិតផលទឹកដោះគោក្នុងរយៈពេល ១-២ ម៉ោង បន្ទាប់ពីលេបថ្នាំ។
- ទឹកផ្លែឈើ: ទឹកផ្លែឈើ ជាពិសេស ទឹកក្រូច ឬ ទឹកក្រូចឆ្មារ អាចកាត់បន្ថយប្រសិទ្ធភាពនៃថ្នាំ។
- ភេសជ្ជៈមានជាតិអាល់កុល: ជាតិអាល់កុលអាចមានផលប៉ះពាល់ដល់ថ្លើម និងអាចធ្វើឱ្យរាងកាយ ហួសកម្លាំង ឬសន្លប់ ប្រសិនបើលេបជាមួយថ្នាំដែលមានឥទ្ធិពលរំងាប់ដូចជា ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ឬ ថ្នាំងងុយគេង។ ការលេបថ្នាំ ប៉ារ៉ាសេតាមុល ជាមួយអាល់កុលអាចបង្កើនហានិភ័យនៃ ជំងឺខ្សោយថ្លើម។
ចំណុចសម្គាល់
ដូច្នេះ វិធីល្អបំផុត និងមានសុវត្ថិភាពបំផុតគឺត្រូវ លេបថ្នាំជាមួយទឹកស្អាតធម្មតា ជានិច្ច ដើម្បីធានាថាថ្នាំមានប្រសិទ្ធភាពពេញលេញ និងមិនប៉ះពាល់ដល់សុខភាព៕