ដំបៅមាត់អាចបង្កឱ្យមានការឈឺចាប់ និងរំខានដល់ការញ៉ាំអាហារ។ ការព្យាបាលត្រឹមត្រូវអាចជួយឱ្យវាជាសះស្បើយបានលឿន។
- រក្សាអនាម័យមាត់:
- លាងសម្អាតមាត់ជាមួយទឹកអំបិលរៀងរាល់ ២ ម៉ោងម្ដង ឬក្រោយអាហារ។
- ប្រើច្រាសដុសធ្មេញទន់ៗ ដុសធ្មេញ ២ ដងក្នុងមួយថ្ងៃ ឬក្រោយពេលញ៉ាំបាយ។
- ជៀសវាងទឹកខ្ពុរមាត់ដែលមានជាតិអាល់កុល ព្រោះវាអាចធ្វើឱ្យរលាក និងស្ងួតមាត់។
- របបអាហារ:
- ញ៉ាំអាហារទន់ៗ ងាយទំពារ និងងាយរំលាយ។
- ជៀសវាងអាហារចៀន អាហារមានរសជាតិហឹរខ្លាំង (ជូរ ប្រៃ ហឹរ)។
- ជៀសវាងអាហារ និងភេសជ្ជៈដែលក្តៅ ឬត្រជាក់ខ្លាំង។
- ទម្លាប់រស់នៅប្រចាំថ្ងៃ:
- ផឹកទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យទឹកនោមមានពណ៌លឿងស្រាល។
- គេងឱ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ ៦ ម៉ោងក្នុងមួយយប់។
- ហាត់ប្រាណទៀងទាត់ យ៉ាងតិច ៣-៤ ដងក្នុងមួយសប្តាហ៍។
- កាត់បន្ថយភាពតានតឹង: ស្វែងរកសកម្មភាពដែលអ្នកចូលចិត្តដើម្បីបន្ធូរអារម្មណ៍ពីភាពតានតឹង។
- ជៀសវាងសារធាតុបង្កហេតុ:
- កុំជក់បារី និងផឹកគ្រឿងស្រវឹង។
- ជៀសវាងស្លឹកម្លូ ឬរបស់ផ្សេងៗទៀតដែលអាចធ្វើឱ្យមាត់រលាក។
ចំណុចសម្គាល់: ប្រសិនបើដំបៅរបស់អ្នកធំ ជ្រៅ ហើយឈឺចាប់ខ្លាំង ហើយមិនធូរស្រាលបន្ទាប់ពីអនុវត្តតាមវិធីខាងលើ អ្នកគួរតែទៅជួបគ្រូពេទ្យ ដើម្បីពិចារណាប្រើថ្នាំលាប ឬថ្នាំព្យាបាលផ្សេងៗទៀត៕