ការមានអារម្មណ៍ងងុយគេងញឹកញាប់ មិនមែនគ្រាន់តែជាបញ្ហាធម្មតានោះទេ។ វាអាចជាសញ្ញាព្រមាននៃជំងឺធ្ងន់ធ្ងរមួយចំនួនដែលអ្នកប្រហែលជាមិនដឹងខ្លួន។
- ការគេងមិនលក់៖ ការងងុយគេងញឹកញាប់នៅពេលថ្ងៃអាចជាផលវិបាកនៃការគេងមិនលក់នៅពេលយប់។ មូលហេតុអាចមកពីការងារហួសកម្លាំង ឬភាពតានតឹង។ អ្នកគួរតែព្យាយាមបន្ធូរអារម្មណ៍ ឬកាត់បន្ថយបន្ទុកការងារ។
- រោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ ៖ នេះជាស្ថានភាពធ្ងន់ធ្ងរនៃការគេងមិនលក់ដែលបណ្ដាលមកពីរាងកាយប្រមូលផ្តុំភាពអស់កម្លាំងយូរ។ ការទទួលទានអាហារមានជាតិស្ករ និងម្សៅច្រើនពេកអាចជាមូលហេតុមួយ។
- ជំងឺទឹកនោមផ្អែម៖ ការទទួលទានអាហារមានជាតិស្ករ និងម្សៅច្រើន អាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយការងងុយគេងគឺជាសញ្ញាដំបូងមួយនៃជំងឺនេះ។
- ជំងឺ Narcolepsy: នេះជាជំងឺធ្ងន់ធ្ងរនៃការងងុយគេងពេលថ្ងៃខ្លាំង ប៉ុន្តែពិបាកគេងនៅពេលយប់។ វាធ្វើឱ្យគុណភាពជីវិតចុះខ្សោយ ហើយអាចមានគ្រោះថ្នាក់នៅពេលបើកបរ ឬធ្វើការងារ។
- ភាពស្លេកស្លាំង៖ ភាពស្លេកស្លាំងបណ្តាលមកពីកង្វះជាតិដែក ឬការបាត់បង់ឈាម។ វាធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង វិលមុខ ងងុយគេង និងខ្សោយ។
- ដំបៅក្រពះ ឬការហូរឈាមក្នុងខ្លួន: ការបាត់បង់ឈាមក្នុងបរិមាណច្រើនពីដំបៅក្រពះ ឬឫសដូងបាត អាចបណ្តាលឱ្យមានភាពស្លេកស្លាំងរ៉ាំរ៉ៃ ដែលនាំឱ្យអស់កម្លាំង ងងុយគេង និងខ្សោយជាដើម។
ចំណុចសម្គាល់
ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ សូមកុំមើលរំលង។ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកមូលហេតុ និងទទួលបានការព្យាបាលទាន់ពេលវេលា៕