ការជ្រើសរើសអាហារត្រឹមត្រូវអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយកម្រិតខ្លាញ់ និងកូឡេស្តេរ៉ុលអាក្រក់ក្នុងរាងកាយ។
- សណ្តែក និងគ្រាប់ធញ្ញជាតិ: ដូចជាសណ្តែកសៀង សណ្តែកក្រហម និងគ្រាប់ធញ្ញជាតិដូចជា Oats និង Millet សុទ្ធតែជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់។
- គ្រាប់ធញ្ញជាតិទាំងមូល: ដូចជា អង្ករសំរូប អង្ករក្រហម និងនំប៉័ងស្រូវសាលីទាំងមូល។ អាហារទាំងនេះមិនត្រឹមតែជួយបន្ថយកូលេស្តេរ៉ុលទេ ថែមទាំងមានជាតិសរសៃខ្ពស់ដែលជួយដល់ប្រព័ន្ធរំលាយអាហារ និងគ្រប់គ្រងជាតិស្ករក្នុងឈាម។
- ផ្លែឈើរសជាតិផ្អែមល្មម: គួរជ្រើសរើសផ្លែឈើដែលមានជាតិស្ករទាប និងសម្បូរជាតិសរសៃដូចជា ត្របែក ផ្លែប៉ោម និងប៉េងប៉ោះ។ ការញ៉ាំសំបកផ្លែឈើដែលអាចញ៉ាំបាន ជួយបង្កើនជាតិសរសៃ និងវីតាមីន។
- បន្លែស្លឹកបៃតងចាស់: បន្លែដូចជា ខាត់ណា ស្ពៃណាច និងប្រូខូលី ជួយកាត់បន្ថយកូលេស្តេរ៉ូលអាក្រក់ និងផ្តល់ជាតិសរសៃដល់រាងកាយ។
- ខ្ទឹមបារាំង និងខ្ទឹមស: អាហារទាំងពីរនេះជួយការពារជំងឺលើសឈាម កាត់បន្ថយកូលេស្តេរ៉ូលអាក្រក់ និងជាតិខ្លាញ់ក្នុងឈាម។
- ត្រប់: ត្រប់មានផ្ទុកវីតាមីន C ដែលល្អសម្រាប់សុខភាពស្បែក និងជួយកាត់បន្ថយខ្លាញ់ក្នុងឈាម។
ដើម្បីទទួលបានលទ្ធផលល្អបំផុត អ្នកគួររួមបញ្ចូលអាហារទាំងនេះក្នុងរបបអាហារប្រចាំថ្ងៃ ហើយកុំភ្លេច ជៀសវាងអាហារបំពង ហាត់ប្រាណទៀងទាត់ និងសម្រាកឱ្យបានគ្រប់គ្រាន់។
ចំណុចសម្គាល់
ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ ប្រញាប់ទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាលទាន់ពេលវេលា៕