មូលហេតុទូទៅបំផុតនៃការឈឺក្រលៀន គឺជាការថ្លោះ គ្រិចសាច់ដុំ ឬសរសៃពួរ ដែលជាពិសេស កើតមាននៅលើអត្តពលិកលេងកីឡាដូចជាកីឡាបាល់ទាត់ និងកីឡាបាល់ទះជាដើម។ ការឈឺក្រលៀន អាចកើតមានឡើងភ្លាមបន្ទាប់ពីការរងរបួស ឬការឈឺចាប់អាចកើតមានបន្តិចម្តងៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ឬខែ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការឈឺក្រលៀនវអាចនឹងកាន់តែអាក្រក់ឡើងចដោយសារការនៅតែបន្តប្រើប្រាស់តំបន់ដែលមានការរងរបួសនោះ។

ជាករណីដែលមិនសូវជួបប្រទះ ដែលការរងរបួស ឬការបាក់ឆ្អឹង ជំងឺក្លន ឬអាចជាការមានគ្រួសក្នុងតម្រងនោមអាចបង្កអោយមានការឈឺចាប់ក្រលៀន។ បើទោះបីជាការឈឺពងស្វាស និងការឈឺក្រលៀន គឺមានភាពខុសគ្នាតែកាឈឺពងស្វាស ពេលខ្លះ អាចបណ្តាលការឈឺចាប់ដែលរាលដាលទៅតំបន់ក្រលៀនបានផងដែរ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ចូរស្វែងរកការព្យាបាលជាបន្ទាន់ ប្រសិនបើអ្នកមាន ៖
• ការឈឺក្រលៀនដែលផ្សារភ្ជាប់ជាមួយនឹងការឈឺចង្កេះ ពោះ ឬឈឺទ្រូង
• ឈឺពងស្វាសធ្ងន់ធ្ងរ ហើយភ្លាម
• ការឈឺពងស្វាសអមដោយការចង់ក្អួត ក្តៅខ្លួនញាក់ ឬមានឈាមនៅក្នុងទឹកនោម។

ប្រសិនបើការឈឺក្រលៀន ដែលបានបង្កឡើងដោយការគ្រេច ឬថ្លោះសាច់ដុំ វិធានការព្យាបាលដោយខ្លួនឯង អាចជួយឲ្យអ្នកមានភាពប្រសើរជាងមុនបាន ដែលមានដូចជា៖
• ការប្រើថ្នាំបំបាត់ការឈឺចាប់ដូចជា Ibuprofen (Advil, Motrin) ឬថ្នាំ Acetaminophen (Tylenol)
• ស្អំទឹកកកលើតំបន់ដែលឈឺរយៈពេល ២០ ទៅ ៣០ នាទីពីពីរទៅបួនដងក្នុងមួយថ្ងៃ៕