ការចាក់បូមយកទឹកខួរឆ្អឹងខ្នង គឺត្រូវបានធ្វើឡើងនៅលើឆ្អឹងកងខ្នងផ្នែកខាងក្រោម។ ក្នុងអំឡុងពេលចាក់បូមយកទឹកខួរឆ្អឹងខ្នង ម្ជុលត្រូវបាន ស៊កបញ្ចូលនៅចន្លោះរវាងឆ្អឹងកងខ្នងពីរកង់ ដើម្បីបូមយកទឹកខួរឆ្អឹងខ្នងដែលជាសារធាតុដែលនៅជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង ដែលមាននាទីការពារពីការរងរបួសនានាដល់សរីរាង្គទាំងពីរនេះ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ការចាក់បូមយកទឹកខួរឆ្អឹងខ្នង អាចជួយធ្វើរោគវិនិច្ឆ័យនៃការឆ្លងមេរោគធ្ងន់ធ្ងរមួយចំនួនដូចជាជំងឺរលាកស្រោមខួរក្បាល បញ្ហាប្រព័ន្ធសរសៃប្រសាទកណ្តាល ដូចជាជំងឺ Guillain-Barre និងជំងឺក្រិនសរសៃឈាម ឬមហារីកខួរក្បាល ឬឆ្អឹងខ្នងជាដើម។ ពេលខ្លះ គ្រូពេទ្យប្រើវិធីចាក់បូមយកទឹកខួរឆ្អឹងខ្នងនេះ ដើម្បីចាក់ថ្នាំស្ពឹក ឬសារធាតុ គីមីចូលទៅក្នុងទឹកខួរឆ្អឹងខ្នង ដើម្បីធ្វើការវះកាត់ ឬដើម្បីព្យាបាលជំងឺណាមួយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ព័ត៌មានដែលប្រមូលបានមកពីការចាក់បូមយកទឹកខួរឆ្អឹងខ្នង អាចជួយធ្វើរោគវិនិច្ឆ័យនៃជំងឺដូចជា៖
• ការឆ្លងពពួកបាក់តេរី ផ្សិត និងវីរុសដ៏ធ្ងន់ធ្ងរមួយចំនួនរួមទាំងជំងឺរលាកស្រោមខួរ រលាកខួរក្បាល និងជំងឺស្វាយ
• ការហូរឈាមនៅជុំវិញខួរក្បាល
• ជំងឺមហារីកមួយចំនួនដែលពាក់ព័ន្ធនឹងខួរក្បាល ឬខួរឆ្អឹងខ្នង
• ការរលាកជាក់លាក់ណាមួយនៃប្រព័ន្ធសរសៃប្រសាទដូចជា ជំងឺក្រិនសរសៃឈាម និងជំងឺ Guillain-Barre ជាដើម៕