ការរស់នៅមានសុខភាពល្អ និងមិនងាយឈឺ ឬឆ្លងជំងឺ ឬអស់កម្លាំងងាយៗ គឺពឹងផ្អែកលើអាហារ ដែលយើងញាំជារៀងរាល់ថ្ងៃ។ អាហារល្អអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ បំបាត់ជាតិពុល និងថែរក្សាសុខភាពយើងទាំងមូល ។
ចៀសបានខ្លះក៏ល្អ ខាងក្រោមនេះជាអាហារ និងភេសជ្ជៈមួយចំនួន ដែលធ្វើឱ្យរាងកាយចុះខ្សោយ និងប្រឈមនឹងរកពេទ្យញឹកញាប់ ៖
១.ភេសជ្ជៈផ្អែម ឬអាហារផ្អែម
២.អាហារមានជាតិអំបិលខ្ពស់
៣.បារី
៤.ស្រា
៥.អាហារកែច្នៃច្រើន
គួរបញ្ជាក់ថា ៖ បើអ្នកចង់មិនងាយឈឺ ត្រូវចាប់ផ្តើមពីការជ្រើសរើសអាហារដែលសំបូរជាតិចិញ្ចឹម ជួយរាងកាយ និងបង្កើនប្រព័ន្ធភាពស៊ាំ ។ ចងចាំ៖ «អាហារល្អ គឺជាថ្នាំដែលមិនត្រូវគេរៀបចំជាគ្រាប់» ៕