អ្វីជាមូលហេតុជំងឺរលាកច្រមុះ?
យោងតាមមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា រោគសញ្ញា និងសភាពក្នុងច្រមុះពុំមានលក្ខណៈពិសេសណាមួយដែលអាចឲ្យយើងកត់សំគាល់ពីមូលហេតុ របស់ជំងឺរលាកច្រមុះរ៉ាំរ៉ៃឡើយ។ រលាកច្រមុះរ៉ាំរ៉ៃមានមូលហេតុច្រើនណាស់ ក្នុងនោះអាលែហ្ស៊ី គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនទៀត។ មួយចំណែកធំទៀតរលាកច្រមុះរ៉ាំរ៉ៃមិនមែនមូលហេតុអាលែហ្ស៉ី ហើយប្រហែល៣០%នៃការរលាកច្រមុះរ៉ាំរ៉ៃក៏អាចបណ្តាលមកពីមូលហេតុទាំងពីររួមគ្នា។
ក្នុងចំណោមរលាកច្រមុះរ៉ាំរ៉ៃមិនមែនអាលែហ្ស៉ី អាចមានមូលហេតុដូចជា៖
១. មកពីកត្តាខាងក្រៅរួមមាន៖
- ការប្រើប្រាស់ថ្នាំលើសឈាម ថ្នាំបំបាត់តឹងច្រមុះជាដើម
- បណ្តាលមកពីមុខរបរ
- រលាកបណ្តាលមកពីចំណីអាហារ ញ៉ាំស្រា
- រលាកច្រមុះបណ្តាលមកពីបរិស្ថានជុំវិញ
២. មកពីកត្តាខាងក្នុងដូចជា៖ - ការប្រែប្រួលនៃអ័រម៉ូន ដូចជានៅពេលពពោះ ឬ Hypothyroïdie ជាដើម
- រលាកច្រមុះរ៉ាំរ៉ៃបណ្តាលមកពីវ័យជរា
- រលាកច្រមុះបណ្តាលមកពីសាច់ច្រមុះរួមស្វិត (Rhinites Atrophiques)
- រលាកច្រមុះដោយសារប្រព័ន្ធសរសៃប្រសាទក្នុងច្រមុះ (Rhinite vaso motrice)៕