១. អ្វីទៅជាសរសៃ ACL ?
យោងតាមមន្ទីរពេទ្យកាល់ម៉ែតបានឱ្យដឹងថាសរសៃ ACLវាជាសរសៃធំមួយដែលជួយទប់សន្លាក់ជង្គង់ឲ្យមានលំនឹងដើម្បីបម្លាស់ទី លោត ដើរ និង រត់ ។
២. មូលហេតុអ្វីខ្លះដែលបណ្តាលឲ្យដាច់សរសៃ ACL ?
ដោយសារ៖
- ការដួលក្រឡាច់ជង្គង់កំឡុងពេលរត់ លោត ឬលេងកីឡា
- ចលនារមួលជង្គង់អំឡុងពេលរត់
- គ្រោះថ្នាក់ចរាចរណ៍ប៉ះទៅលើជង្គង់
៣. រោគសញ្ញានៃការដាច់សរសៃជង្គង់ ACL មានអ្វីខ្លះ ?
- មានឮសំឡេងក្នុងជង្គង់នៅពេលដួល
- ចាប់ផ្តើមឈឺជង្គង់ខ្លាំង ហើម
- មិនអាចបត់លាជង្គង់បាន
- មានអារម្មណ៍ថាជង្គង់គ្មានលំនឹងពេលដើរ ដើរមិនស្រួល រកតែដួល។
- ឬដើរមិនរួច៕