មនុស្សខាំអាចនាំឲ្យមានគ្រោះថ្នាក់ ឬអាចមានគ្រោះថ្នាក់ខ្លាំងជាងសត្វទៅទៀត ដោយសារតែប្រភេទនៃបាក់តេរី និងវីរុសដែលមាននៅក្នុងមាត់របស់មនុស្ស។ ប្រសិនបើអ្នកត្រូវបានខាំដោយមនុស្សណាម្នាក់ហើយមានដាច់រហែកស្បែក សូមអនុវត្តដូចខាងក្រោមនេះ៖
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
1. បញ្ឈប់ការហូរឈាមដោយសង្កត់ជាមួយនឹងក្រណាត់ស្ងួត ហើយស្អាត។
2. លាងមុខរបួសអោយបានហ្មត់ចត់ជាមួយសាប៊ូ និងទឹក
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
3. លាបក្រែមដែលមានថ្នាំផ្សះដើម្បីបង្ការការឆ្លងរោគ។
4. រុំដោយបង់រុំស្អាត គ្របកន្លែងដែលរងផលប៉ះពាល់ជាមួយនឹងការបង់រុំ។
5. ចូរស្វែងរកការព្យាបាលបន្ទាន់។
ប្រសិនបើអ្នកមិនបានចាក់ថ្នាំបង្កាជំងឺតេតាណូសក្នុងរយៈពេលប្រាំឆ្នាំមុនទេនោះ គ្រូពេទ្យអាចនឹងណែនាំអោយចាក់រំឭកថ្នាំបង្កាជំងឺតេតាណុស។ ក្នុងករណីនេះអ្នកគួរតែមានការចាក់រំឭកថ្នាំបង្កាក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ពីរងរបួស៕