មានការព្យាបាលដ៏មានប្រសិទ្ធិភាពមួយចំនួនដែលអាចដោះស្រាយចំពោះបញ្ហាមានទឹកភ្លោះតិចបាន។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ក្នុងអំឡុងពេលមានផ្ទៃពោះ ទឹកភ្លោះ មាននាទីក្នុងការការពារទារកពីការប៉ះទង្គិចនានា និងអនុញ្ញាតឲ្យទារកអាចលូតលាស់បាន។ ទឹកភ្លោះ ក៏ជួយរក្សាទងផ្ចិតមិនឲ្យមានការសង្កត់ដោយទារក និងជញ្ជាំងស្បូនឡើយ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

លើសពីនេះទៀត ទឹកភ្លោះ គឺអាចឲ្យយើងដឹងពីបរិមាណទឹកនោមរបស់ទារក ដែលជាវិធានការដ៏សំខាន់ក្នុងការដឹងពីសុខុមាលភាពរបស់ទារក។

មានកត្តាជាច្រើនដែលអាចរួមចំណែកដល់ការមានទឹកភ្លោះតិចពេកដែលក្នុងនោះរួមមាន៖

• ការធ្លាយស្រោមទឹកភ្លោះ
• សុករបកចេញឆ្ងាយពីជញ្ជាំងផ្នែកខាងក្នុងនៃស្បូន
• លក្ខខណ្ឌសុខភាពរបស់ម្តាយ ដូចជាការមានសម្ពាធឈាមខ្ពស់រ៉ាំរ៉ៃ
• ការប្រើថ្នាំមួយចំនួនដូចជា ACEi
• លក្ខខណ្ឌសុខភាពមួយចំនួនរបស់ទារក ដូចជាបញ្ហាតម្រងនោម ឬមានបញ្ហាផ្លូវបង្ហូរទឹកម៉ូត្រ ឬមានបញ្ហាហ្សែនជាដើម។

ប្រសិនបើអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យថាមានទឹកភ្លោះតិចពេក អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកនឹងតាមដានដោយប្រុងប្រយ័ត្នលើផ្ទៃពោះរបស់អ្នក ដើម្បីជួយការពារផលវិបាកនានា។

គាត់អាចណែនាំឲ្យអ្នកញ៉ាំទឹកឲ្យបានច្រើន ជាពិសេសប្រសិនបើអ្នកខ្វះជាតិទឹក។ គេក៏អាចធ្វើបានដើម្បីបង្កើនចំនួនទឹកភ្លោះជាបណ្តោះអាសន្ន ដោយការចាក់បន្ថែមសេរ៉ូមប្រៃចូលទៅក្នុងថង់ទឹកភ្លោះតែម្តង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង