ជំងឺឆ្កួតជ្រូក គឺជាជំងឺប្រព័ន្ធប្រសាទកណ្តាល ដែលសកម្មភាពរបស់កោសិកាសរសៃប្រសាទក្នុងខួរក្បាលត្រូវបានរំខាន ដែលបណ្តាលឲ្យអ្នកជំងឺប្រកាច់ មានឥរិយាបទ ឬអារម្មណ៍មិនប្រក្រតី ហើយពេលខ្លះអាចបាត់បង់ស្មារតីថែមទៀតផង។
ការប្រកាច់ដែលមិនអាចគ្រប់គ្រងបាន ហើយផលប៉ះពាល់មកលើជីវិតរបស់អ្នកជំងឺ អាចធ្វើឲ្យមានអារម្មណ៍ពិបាកយ៉ាងលើសលប់ ឬនាំដល់ជំងឺធ្លាក់ទឹកចិត្ត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វាជាការសំខាន់ដែលមិនបណ្តោយឲ្យជំងឺឆ្កួតជ្រូកកាន់តែធ្ងន់ធ្ងរ។ អ្នកនៅតែអាចរស់នៅយ៉ាងសកម្មពេញលេញ។
ដើម្បីជួយដោះស្រាយអ្នកគួរតែ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• អប់រំខ្លួនអ្នក មិត្តភក្តិ និងក្រុមគ្រួសារអំពីជំងឺឆ្កួតជ្រូក ដើម្បីឲ្យពួកគេយល់ដឹងអំពីជំងឺនេះ
• សូមព្យាយាមមិនអើរពើនឹងការប្រតិកម្មអវិជ្ជមានពីអ្នកដទៃ វាអាចជួយឲ្យយល់អំពីជំងឺឆ្កួតជ្រូក ដើម្បីឲ្យអ្នកបានដឹងថានេះជាការប្រឆាំងទៅនឹងការយល់ច្រឡំអំពីជំងឺនេះ ហើយព្យាយាមរក្សាអារម្មណ៍របស់អ្នកឲ្យនៅតែរីករាយ។
• រស់ដោយឯករាជ្យតាមដែលអាចធ្វើទៅបាន ៖ បន្តធ្វើការ ប្រសិនបើអាចធ្វើទៅបាន ប្រសិនបើអ្នកមិនអាចបើកបរបានដោយសារការប្រកាច់ សូមស្វែងរកសេវាដឹកជញ្ជូនសាធារណៈដែលនៅជិតអ្នក
• រកគ្រូពេទ្យដែលអ្នកចូលចិត្ តហើយដែលអ្នកមានអារម្មណ៍ថាមានផាសុខភាពជាមួយគាត់
• សូមព្យាយាមមិនព្រួយបារម្ភខ្លាំងពេក។
• ស្វែងរកសមាគមន៏អ្នកជំងឺឆ្កួតជ្រូកដែលអ្នកអាចជួបមនុស្សដែលយល់ពីអ្វីដែលអ្នកកំពុងតែជួបប្រទះ៕