គីសលំពែងមានបីប្រភេទរួមមាន ១.ដុំគីសទឹកខាប់ ២.ដុំគីសនៅផ្លូវទឹកលំពែង និង៣.ដុំគីសទឹកថ្លា។
យោងតាម មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថាដុំគីសទាំងនេះមិនមែនជាទម្រង់នៃដុំសាច់កាចទេ ប៉ុន្តែពួកវាមានទំនោរខ្ពស់វិវត្តទៅជាដុំសាច់កាចសាហាវ (មហារីក) ដូច្នេះគីសទាំងនេះជាទូទៅត្រូវបានពិនិត្យ តាមដាន ដោយប្រុងប្រយ័ត្នបំផុតពីសំណាក់គ្រូពេទ្យជំនាញ។
ដុំគីសលំពែងមិនបណ្តាលឱ្យមានរោគសញ្ញាច្បាស់លាស់អ្វីនោះឡើយ ហើយភាគច្រើននៃអ្នកជំងឺមិនបានដឹងទេថាមានវា។
ការសិក្សាបានបង្ហាញថាដុំគីសក្នុងលំពែងកើតមានច្រើនទៅតាមអាយុ ជាធម្មតាពួកវាត្រូវបានរកឃើញដោយចៃដន្យនៅពេលថតអេកូ ឬស្កេនពោះ ដោយមូលហេតុអ្វីផ្សេងមួយទៀត។
ក) រោគសញ្ញាដែលអាចកើតមាន ដូចជា៖
- ឈឺពោះ
- ចង្អោរ ឬក្អួត
- ការឡើងខាន់លឿង (ស្បែក និងភ្នែកឡើងពណ៌លឿង) ឬស្រកទម្ងន់ដោយអចេតនា។
ខ) ការព្យាបាលមានដូចជា៖
- ការតាមដានឲ្យបានទៀងទាត់
- បើក្នុងករណីសង្ស័យ ការវះកាត់ជាជម្រើសដ៏ល្អបំផុត៕