តើអ្នកជាម្នាក់ដែលចូលចិត្តរសជាតិហឹរឆ្ងាញ់របស់ម្ទេសទេ? មិនថាម្ទេសស្រស់ ម្ទេសឆ្អើរ ម្ទេសម៉ដ្ឋ ឬទឹកម្ទេសនោះទេ គ្រឿងទេសដ៏ពេញនិយមនេះ បានក្លាយជាផ្នែកមួយមិនអាចខ្វះបានក្នុងម្ហូបអាហារប្រចាំថ្ងៃរបស់ប្រជាជនខ្មែរយើង។ វាជួយឲ្យម្ហូបមានរសជាតិឈ្ងុយឆ្ងាញ់ និងជក់ចិត្ត។
ប៉ុន្តែ ដូចពាក្យចាស់ពោលថា “អ្វីដែលលើសលប់ តែងបង្កផលអាក្រក់”។ ម្ទេសក៏ដូចគ្នាដែរ! ទោះបីជាមានអត្ថប្រយោជន៍ខ្លះសម្រាប់សុខភាពក៏ពិតមែន ក៏ការទទួលទានម្ទេសហឹរខ្លាំង ឬញឹកញាប់ពេក អាចបង្កជាផលប៉ះពាល់មួយចំនួនដែលអ្នកនឹកស្មានមិនដល់។ តស់! មកស្វែងយល់ទាំងអស់គ្នា៖
១. បញ្ហាក្រពះពោះវៀនធ្ងន់ធ្ងរ ដូចជា
រលាកស្រទាប់ក្រពះ រលាកពោះវៀន និងជំងឺច្រាលទឹកអាស៊ីតក្រពះ។
២. បញ្ហាជាមួយនឹងឬសដូងបាត៖ អាចបង្កឲ្យមានការរលាក និងឈឺចាប់ខ្លាំងនៅតំបន់រន្ធគូថ ជាពិសេសនៅពេលបន្ទោបង់។
៣. ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ៖ ឈឺក្បាល ឬប្រកាំង មានអារម្មណ៍ឆេវឆាវ និងស្ពឹកនៅលើបបូរមាត់ អណ្ដាត ឬបំពង់ក។
៤. បញ្ហាស្បែក និងភ្នែក (ពេលប៉ះពាល់ផ្ទាល់)៖ បណ្តាលឲ្យ
ក្រហាយភ្នែកខ្លាំង និងរលាកស្បែកជាពិសេសចំពោះស្បែកដែលងាយប្រតិកម្ម ឬមានរបួស។
៥. បញ្ហាដំណេក៖ ការទទួលទានអាហារហឹរៗនៅពេលល្ងាច ជាពិសេសមុនពេលចូលគេង អាចធ្វើឲ្យអ្នកគេងមិនលក់ ឬគេងមិនលក់ស្រួល ដោយសារអារម្មណ៍ក្តៅខ្លួន ឬក្រហាយក្នុងពោះ៕