តើអ្នកណាខ្លះមិនចូលចិត្តត្រីងៀត? អាហារដែលយើងចូលចិត្តខ្លាំងនេះ ក៏អាចជាដាវមុខពីរ ដែលលាក់បាំងហានិភ័យសុខភាព ប្រសិនបើយើងមិនប្រយ័ត្ន?
ចូរយើងឈ្វេស្វែងយល់ពីផលប៉ះពាល់សំខាន់ៗដែលត្រីងៀតអាចបង្ក៖
១. ជាតិប្រៃខ្ពស់កប់ពពក យាយីដល់បេះដូងនិងតម្រងនោម និងបណ្ដាលឲ្យលើសសម្ពាធឈាមខ្ពស់ ដែលជាកត្តាចម្បងបង្កើនហានិភ័យជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺតម្រងនោមរ៉ាំរ៉ៃ។
២. បាត់បង់សារធាតុចិញ្ចឹមសំខាន់ៗ និងគុណភាពអាហារូបត្ថម្ភថយចុះ៖
ក្នុងដំណើរការកែច្នៃដូចជាការប្រឡាក់អំបិល និងការហាលថ្ងៃ ត្រីអាចបាត់បង់នូវសារធាតុចិញ្ចឹមដ៏សំខាន់មួយចំនួន ដូចជា វីតាមីន (ជាពិសេសវីតាមីន B) និង អាស៊ីតខ្លាញ់អូមេហ្គា-៣ ដែលមាននៅក្នុងត្រីស្រស់។ ថ្វីត្បិតតែវានៅតែមានប្រូតេអ៊ីនក៏ដោយ ក៏តម្លៃអាហារូបត្ថម្ភសរុបត្រូវបានកាត់បន្ថយ។
៣. ហានិភ័យនៃការចម្លងមេរោគ និងជាតិពុល៖
ប្រសិនបើត្រីងៀតមិនត្រូវបានផលិតដោយអនាម័យត្រឹមត្រូវទេ វាអាចប្រឈមនឹងការចម្លងបាក់តេរីបង្កជំងឺ (ដូចជា Salmonella ឬ Listeria) ឬអាចមានផ្សិតដែលផលិតជាតិពុល។ ការរក្សាទុកមិនបានត្រឹមត្រូវក៏អាចបង្កឲ្យមានការលូតលាស់បាក់តេរីដែលនាំឲ្យពុលអាហារបានដែរ។
៤. សមាសធាតុបង្កមហារីក Nitrosamines ជាពិសេសមហារីកក្រពះ និងមហារីកបំពង់ក។ ហានិភ័យនេះកាន់តែខ្ពស់ចំពោះត្រីងៀតដែលគ្មានប្រភពច្បាស់លាស់។
៥. គ្រោះថ្នាក់សម្រាប់អ្នកមានជំងឺរ៉ាំរ៉ៃ ដូចជាជំងឺសម្ពាធឈាមខ្ពស់ ជំងឺបេះដូង ជំងឺតម្រងនោម៕