មន្ទីរពេទ្យបង្អែក ស្អាង បានប្រកាសនាថ្ងៃនេះថា ជម្ងឺគ្រុនឈាម បង្កដោយសារមូសខ្លាញីខាំ ហើយមេរោគគ្រុនឈាម(Flavivirus) មាន៤ប្រភេទ ។
+រោគសញ្ញា:
-ក្តៅខ្លួនខ្លាំង
-ឈឺក្បាល រឺ ឈឺក្រោយប្រឡង់ភ្នែក
-ឈឺសន្លាក់/សាច់ដុំ
-ក្អួត ចង្អោរ រឺ ឈឺពោះ
-មានស្នាមក្រហមលើស្បែក
-អស់កម្លាំង…
+ករណីគ្រុនឈាមទម្រង់ធ្ងន់ធ្ងរ:
-ហូរឈាមច្រមុះ/អញ្ចាញធ្មេញ
-ក្អួតមានឈាម
-សម្ពាធឈាមធ្លាក់ចុះ
-ជីពចរដើរញាប់
-មានស្នាមជាំលើស្បែក
-ត្រជាក់ចុងដៃ ចុងជើង
-រវើរវាយ / វង្វេងវង្វាន់….
+ផលវិបាកនៃជម្ងឺ:
-ហូរឈាម
-ហើមសួត
-អាចស្លាប់បើមិនបានព្យាបាលត្រឺមត្រូវ
+វិធីបង្ការ:
-លុបបំបាត់ជម្រកមូសខ្លា
-ស្លៀកពាក់ជិតៗ ពិសេសចំពោះកុមារ
-គេងក្នុងមុង…
ករណីកូនលោកអ្នកមានក្តៅខ្លួន រឺ មានរោគសញ្ញាណាប្លែក ម៉ាក់គួរនាំអូនមកកាន់មន្ទីរពេទ្យដេីម្បីធ្វេីការពិនិត្យ អោយបានច្បាស់លាស់៕