អ្នកគួរតែដុសធ្មេញរបស់អ្នកពីរដង ឬច្រើនដងក្នុងមួយថ្ងៃ។ រូសធ្មេញរៀងរាល់ថ្ងៃ ហើយធ្វើឲ្យប្រាកដថា អ្នកអាចសម្អាតនៅចន្លោះរវាងធ្មេញទាំងអស់របស់អ្នក។ ប្រើទឹកបំបាត់ក្លិនមាត់រាល់ថ្ងៃ ដើម្បីសម្លាប់បាក់តេរី។
ការដុសអណ្តាតរបស់អ្នកជាមួយនឹងច្រាសដុសធ្មេញឬប្រដាប់កោសអណ្តាត ក៏អាចជួយលុបបំបាត់បាក់តេរីបានដែរ។
ការរក្សាជាតិសំណើម អាចជួយលុបបំបាត់ ឬការពារក្លិនដង្ហើម។ ចូរផឹកទឹក ដើម្បីលាងសម្អាតអាហារភាគល្អិត និងរក្សាមាត់ឲ្យមានសំណើម។ ការឈប់ជក់បារី ប្រសិនបើអ្នកជក់បារី ក៏អាចជួយឲ្យមាត់របស់អ្នកមានសំណើម និងគ្មានក្លិន។
មានទម្លាប់ជាច្រើនដែលអាចទប់ស្កាត់ក្លិនដង្ហើម។ លាងសម្អាតធ្មេញអ្នក និងការពារមាត់អ្នករៀងរាល់ថ្ងៃ។ ជំនួសច្រាស់ដុសធ្មេញចាស់របស់អ្នករៀងរាល់បីខែ ហើយកំណត់ពេលធ្វើការសម្អាតធ្មេញ និងពិនិត្យរៀងរាល់ ៦ ខែម្តង។
ក្រៅពីគន្លឹះមាសខាងលើ យើងខ្ញុំសូមណែនាំនូវផលិតផលដ៏ល្អបំផុត ដើម្បីជួយថែរក្សាសុខភាពមាត់ធ្មេញរបស់អ្នកឲ្យបានល្អប្រសើរ … នោះគឺ សិបទីល (SEPTYL)។
សិបទីល គឺជាជម្រើសទីមួយ ដើម្បីជួយដល់សុខភាពមាត់ធ្មេញ។ សិបទីល អាចសម្លាប់មេរោគ កាត់បន្ថយកំណកកំបោរជាប់ធ្មេញ សម្អាតធ្មេញ បំបាត់ក្លិនមាត់ និងធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លា៕