រលាកសួត គឺជាជំងឺឆ្លងដោយមេរោគដែលអាចអោយរលាកថង់ខ្យល់ក្នុងសួតម្ខាង ឬទាំងសងខាង។ ថង់ខ្យល់នៃសួតអាចបំពេញដោយសារធាតុរាវ ឬខ្ទុះដែលបណ្តាលឲ្យក្អកមកមានស្លេស ឬខ្ទុះ ហើយមានគ្រុនក្តៅ ញាក់ និងពិបាកដកដង្ហើម។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មេរោគដែលអាចបង្កអោយមានជំងឺរលាកសួត អាចរួមទាំងបាក់តេរី វីរុស និងមេរោគផ្សិត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជំងឺរលាកសួតអាចមានចាប់ពីកម្រិតស្រាលរហូតអាចគំរាមកំហែងដល់អាយុជីវិត។ វាជាជំងឺធ្ងន់ធ្ងរចំពោះ៖
• ទារក និងកុមារតូចៗ
• មនុស្សចាស់មានអាយុលើសពី ៦៥ ឆ្នាំ
• មនុស្សដែលមានបញ្ហាសុខភាពដូចជាអ្នកមានជំងឺរ៉ាំរ៉ៃ
• មានប្រព័ន្ធភាពស៊ាំចុះខ្សោយដូចជាអ្នកជំងឺអេដស៏ អ្នកវះកាត់ប្តូរសរីរាង្គ …
• អ្នកជកបារី?