គ្រុនក្តៅ កើតឡើងក្នុងពេលដែលរាងកាយបង្កើនសីតុណ្ហភាព លើសពីកិតធម្មតារបស់វា។ កម្តៅនេះត្រូវបានគេរកឃើញនៅក្នុងផ្នែកមួយនៃខួរក្បាលដែលគេហៅថាអ៊ីប៉ូតាឡាមូស (hypothalamus) ។ អ៊ីប៉ូតាឡាមូសដឹងពីសីតុណ្ហភាពដែលរាងកាយអ្នកគួរមាន (ជាទូទៅនៅសីតុណ្ហភាព ៣៧ អង្សារសេ) ហើយនឹងបញ្ជូនសារទៅរាងកាយរបស់អ្នក ដើម្បីរក្សាវាតាមវិធីនោះ។
សីតុណ្ហភាពរាងកាយរបស់មនុស្សភាគច្រើនផ្លាស់ប្តូរតិចតួចក្នុងកំឡុងពេលធម្មតា ហើយវាជាធម្មតាតិចជាងមុននៅពេលព្រឹក និងខ្ពស់ជាងបន្តិចនៅពេលល្ងាច ហើយអាចប្រែប្រួលនៅពេលដែលអ្នករត់លេង និងហាត់ប្រាណ។
ជួនកាល អ៊ីប៉ូតាឡាមូស “កំណត់ឡើងវិញ” រាងកាយទៅនឹងសីតុណ្ហភាពខ្ពស់ក្នុងការឆ្លើយតបទៅនឹងការឆ្លងមេរោគ ជំងឺ ឬមូលហេតុផ្សេងទៀត។ ហេតុអ្វី? ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ការបង្កើនកម្តៅ គឺជាវិធីមួយសម្រាប់រាងកាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគដែលបណ្តាលឲ្យមានការឆ្លងមេរោគ ដែលធ្វើឲ្យវាមិនមានផាសុកភាពសម្រាប់ពួកគេ។
តើអ្វីដែលបណ្តាលឲ្យក្តៅ?
វាជារឿងសំខាន់ក្នុងការចងចាំថា គ្រុនក្តៅដោយខ្លួនឯងមិនមែនជាជំងឺទេ វាជាសញ្ញា ឬរោគសញ្ញានៃបញ្ហាផ្សេងទៀត។
ការឆ្លងរោគ : ភាគច្រើននៃការគ្រុនក្តៅ បណ្តាលមកពីការបង្ករោគ ឬជំងឺផ្សេងៗ។ គ្រុនក្តៅជួយឲ្យរាងកាយប្រយុទ្ធប្រឆាំងនឹងការឆ្លងដោយជំរុញយន្តការការពារធម្មជាតិ។
ពាក់ខោអាវតឹង ឬច្រើនពេក: ទារកទើបនឹងកើតអាចនឹងមានគ្រុនក្តៅ ប្រសិនបើពួកគេត្រូវបានរុំហួសកម្រិត ឬនៅក្នុងបរិយាកាសក្តៅ ពីព្រោះពួកគេមិនគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួនរបស់ពួកគ។ ប៉ុន្តែដោយសារតែគ្រុនក្តៅចំពោះទារកទើបនឹងកើតអាចបង្ហាញពីការឆ្លងមេរោគធ្ងន់ធ្ងរ សូម្បីតែទារកដែលហត់នឿយត្រូវបានពិនិត្យដោយគ្រូពេទ្យ ប្រសិនបើពួកគេមានគ្រុនក្តៅ។
ការចាក់ថ្នាំបង្ការរោគ : ទារក និងកុមារជួនកាលមានគ្រុនក្តៅ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង។
ថ្វីបើការដុះធ្មេញ អាចបណ្តាលឲ្យឡើងសីតុណ្ហភាពក្នុងខ្លួនបន្តិចក៏ដោយ វាប្រហែលជាមិនមែនជាមូលហេតុដែលសីតុណ្ហភាពរបស់ទារកខ្ពស់ជាង ៣៧ អង្សារសេនោះទេ។
យ៉ាងណាមិញ យើងខ្ញុំសូមណែនាំអ្នកនូវពួកថ្នាំដ៏ល្អបំផុត ដើម្បីជួយទប់ស្កាត់ និងព្យាបាលជំងឺទាំងពីរនេះ នោះគឺ Rhinex។
Rhinex ជាប្រភេទថ្នាំបំបាត់អាការៈផ្តាសាយ និងគ្រុនក្តៅបានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងមិនធ្វើឲ្យងងុយគេងទៀតផង។ Rhinix មានលក់តាមបណ្តាឱសថស្ថានស្របច្បាប់នានានៅក្នុងប្រទេសកម្ពុជា៕