ការឆាប់អស់រដូវ បានន័យថាស្រ្តីមានការអស់រដូវមុនអាយុ ៤០ ឆ្នាំ ដោយសារតែអូវែមិនអាចផលិតអ័រម៉ូនអឺស្ត្រូសែនបានគ្រប់គ្រាន់ ឬមិនអាចបញ្ចេញពងបានទៀងទាត់។ ជាទូទៅស្រ្តីមិនអាចមានកូនបានទៀតនោះទេ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ការបន្ថែមមកវិញនូវកម្រិតអ័រម៉ូនអឺស្ត្រូសែននៅលើស្ត្រីដែលឆាប់អស់រដូវអាចជួយការពារផលវិបាកមួយចំនួនដូចជាជំងឺពុកឆ្អឹង ប៉ុន្តែ ការគ្មានកូន គឺពិបាកក្នុងការព្យាបាលណាស់។ ផលវិបាកនៃការឆាប់អស់រដូវអាចរួមមានដូចជា៖

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

• ភាពគ្មានកូន៖ វាគឺជាផលវិបាកចម្បងបំផុតនៃការឆាប់អស់រដូវ

• ជំងឺពុកឆ្អឹង៖ ស្ត្រីដែលមានកម្រិតអ័រម៉ូនអឺស្ត្រូសែនទាបអាចមានការកើនឡើងនូវហានិភ័យដែលធ្វើឲ្យឆ្អឹងទៅជាខ្សោយ និងផុយ ដែលទំនងជាងាយបាក់ជាងឆ្អឹងដែលមានសុខភាពល្អ

• ជំងឺធ្លាក់ទឹកចិត្ត ឬថប់បារម្ភ៖ ការមានអ័រម៉ូនអឺស្ត្រូសែនទាបពេកអាចបង្កើនការប្រឈមនៃជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់អារម្មណ៏បាន៕

Loading...