ចែករំលែក
  • 167
  •  
  •  

ពងក្រៅមាត់ ពិតជាឆ្លង។

ប្រសិនបើអ្នកមានពងក្រៅមាត់ វាពិតជាងាយនឹងចម្លង ទៅកាន់មនុស្សដទៃទៀត។ វីរុស HSV-1 រាលដាលតាមរយៈការប៉ះផ្ទាល់ ដូចជាការប៉ះស្បែក ឬប៉ះលើការបញ្ចេញទឹកពីមាត់ ឬប្រដាប់ភេទ (ដូចជាតាមរយៈការរួមភេទ)។

ទោះបីជាវីរុស គឺឆ្លងបំផុត នៅពេលដែលពងនោះមានក៏ដោយ ប៉ុន្តែ វាក៏នៅតែអាចចម្លង ទោះបីជាអ្នកមិនអាចឃើញពងទឹកនោះក្តី។ មេរោគ HSV-1 ក៏អាចត្រូវបានរាលដាល ដោយការចែករំលែក ការផឹកពែងជាមួយគ្នា ឬការញ៉ាំអ្វីជាមួយគ្នាផងដែរ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

បន្ថែមពីលើនេះ ប្រសិនបើអ្នក ឬដៃគូររបស់អ្នក មានពងក្រៅមាត់ មេរោគ HSV-1 អាចត្រូវបានចម្លង អំឡុងពេលរួមភេទតាមមាត់ និងបណ្តាលអោយមានជំងឺ នៅតំបន់ប្រដាប់ភេទផងដែរ។

មេរោគ HSV-1 ក៏អាចចម្លង ប្រសិនបើមនុស្សម្នាក់ ប៉ះនឹងពងទឹកនោះ ហើយបន្ទាប់មកប៉ះទៅភ្នាស ឬកន្លែងនៃស្បែកដែលមានរបួស។ ដូចនេះ វាជាការល្អបំផុត ក្នុងការមិនបំបែកពងទឹកនោះ។

វាជារឿងល្អ ដែលអ្នកកុំប៉ះនឹងពងទឹកក្រៅមាត់នោះ។ ប្រសិនបើអ្នកពិតជាត្រូវប៉ះពងទឹកនោះ សូមកុំប៉ះផ្នែកផ្សេងទៀត នៃខ្លួនរបស់អ្នក។ លាងដៃរបស់អ្នក អោយបានឆាប់ តាមដែលអាចធ្វើទៅបាន។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ជាពិសេស សូមកុំប៉ះភ្នែករបស់អ្នក។ ប្រសិនបើមេរោគ HSV-1 ចូលទៅក្នុងភ្នែករបស់អ្នក វាអាចបណ្តាលអោយមានផលប៉ះពាល់ច្រើន។ ជាការពិត ប្រសិនបើអ្នកមានពងក្រៅមាត់ ឬអ្នកនៅជុំវិញអ្នកដែលមានពងក្រៅមាត់ សូមឧស្សាហ៍លាងដៃរបស់អ្នក។

ពងក្រៅមាត់ អាចគ្រោះថ្នាក់ ចំពោះអ្នកដែលប្រព័ន្ធភាពស៊ាំចុះខ្សោយ (ដូចជាកុមារ និងអ្នកដែលមានជំងឺអេដស៍ ឬជំងឺមហារីក) ក៏ដូចជាអ្នកដែលមានជំងឺតាអក។

ចំពោះអ្នកដែលមានបញ្ហាសុខភាពនានា ការឆ្លងមេរោគ ដែលត្រូវបានបង្កដោយពងក្រៅមាត់ អាចគម្រាមកំហែងដល់អាយុជីវិត៕