ចន្លោះពេលការឆ្លងមេរោគ រហូតដល់ចេញរោគសញ្ញា ចំពោះជំងឺសួត គឺប្រែប្រួល អាស្រ័យទៅលើប្រភេទនៃវីរុស ឬបាក់តេរី ដែលបង្កអោយឆ្លងមេរោគ។ ចំពោះមេរោគ RSV រយៈពេលនៃការស្តែងចេញមេរោគ គឺ ៤ ទៅ ៦ ថ្ងៃ ចំពោះមេរោគ Influenza គឺ ១៨ ទៅ ៧២ ម៉ោង។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជាមួយនឹងការព្យាបាល ប្រភេទនៃការឆ្លងមេរោគបាក់តេរីទូទៅបំផុត អាចត្រូវបានជាសះស្បើយពី ១ ទៅ ២ សប្តាហ៍។
ជំងឺរលាកសួត ដែលបង្កឡើងដោយវីរុស អាចមានរយៈពេលយូរជាងនេះ។ ចំពោះជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគ Mycoplasmal អាចត្រូវចំណាយពេល ៤ ទៅ ៦ សប្តាហ៍ ដើម្បីឲ្យជាសះស្បើយពេញលេញ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វីរុស និងបាក់តេរី ដែលបណ្តាលអោយមានជាជំងឺរលាកសួត គឺឆ្លង ហើយជាធម្មតា ត្រូវបានរកឃើញនៅក្នុងជាតិទឹកពីមាត់ ឬច្រមុះ នៃអ្នកដែលត្រូវបានឆ្លងមេរោគ។
ជំងឺនេះ អាចឆ្លងនៅពេលដែលអ្នកឆ្លងមេរោគ ក្អក ឬកណ្តាស់ ទៅកាន់អ្នកដទៃ ដោយប្រើកែវផឹកទឹកជាមួយគ្នា និងប្រើសំភារៈជាមួយគ្នា និងនៅពេលដែលមនុស្សម្នាក់ ប៉ះក្រដាសដែលបានប្រើ ហើយពីអ្នកដែលឆ្លងមេរោគ៕