ដង្ហើមមិនល្អ អាចមកពីកត្តាជាច្រើន។ អាហារ និងភេសជ្ជៈដូចជាខ្ទឹមស ខ្ទឹមបារាំង កាហ្វេនិងអាល់កុលអាចបណ្តាលឲ្យខ្យល់ដង្ហើមមិនល្អ។ អ្នកជក់បារី ក៏ទទួលរងការឈឺចាប់ដែរ។
ការដុសធ្មេញតែមួយមុខ មិនអាចកម្ចាត់ក្លិនអាក្រក់ឲ្យចេញពីមាត់របស់អ្នកបានឡើយ ដូច្នេះ ខាងក្រោមនេះ គឺជាគន្លឹះមាសមួយចំនួន ដែលអ្នកអាចធ្វើបាន ដើម្បីប្រយុទ្ធប្រឆាំងនឹងខ្យល់ដង្ហើមអាក្រក់ ៖ឮ
• ប្រសិនបើអ្នកពាក់ធ្មេញ ចូរយកវាចេញនៅពេលយប់ និងសម្អាតឲ្យបានស្អាត ដើម្បីកម្ចាត់បាក់តេរី
• ផឹកទឹកឲ្យបានច្រើន
• ប្តូរច្រាសដុសធ្មេញរបស់អ្នករៀងរាល់ពីរទៅបីខែម្តង
• រៀបចំការត្រួតពិនិត្យធ្មេញ និងការសម្អាតធ្មេញឲ្យបានទៀងទាត់
• កោស ឬសម្អាតអណ្តាតរបស់អ្នករៀងរាល់ព្រឹក
• ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន
• ទៅជួបទន្តពេទ្យជាប្រចាំ
• ខ្ពុរមាត់ក្រោយពេលញ៉ាំអាហារ។
ក្រៅពីគន្លឹះមាសខាងលើ យើងខ្ញុំសូមណែនាំនូវផលិតផលដ៏ល្អបំផុត ដើម្បីជួយថែរក្សាសុខភាពមាត់ធ្មេញរបស់អ្នកឲ្យបានល្អប្រសើរ … នោះគឺ សិបទីល (SEPTYL)។
សិបទីល គឺជាជម្រើសទីមួយ ដើម្បីជួយដល់សុខភាពមាត់ធ្មេញ។ សិបទីល អាចសម្លាប់មេរោគ កាត់បន្ថយកំណកកំបោរជាប់ធ្មេញ សម្អាតធ្មេញ បំបាត់ក្លិនមាត់ និងធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លា៕