ពងបែក ឬពងដំបៅមាត់តូចៗ ច្រើនលេចឡើងនៅមាត់ ហើយជារឿយៗធ្វើឲ្យការញ៉ាំអាហារ និងការនិយាយរបស់អ្នកមិនសូវស្រួល។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ពងបែក ឬពងដំបៅមាត់តូចៗ ទាំងនេះអាចលេចឡើងបី ឬបួនដងក្នុងមួយឆ្នាំ និងមានរយៈពេលរហូតដល់មួយសប្តាហ៍។ ពួកវាជាធម្មតាកើតឡើងចំពោះមនុស្សដែលមានអាយុពី ១០ ទៅ ២០ ឆ្នាំ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មូលហេតុ
មូលហេតុពិតប្រាកដនៃរោគនេះភាគច្រើនមិនត្រូវបានគេដឹងនោះទេ។ ការខ្សោះជាតិទឹក ប្រព័ន្ធភាពស៊ាំខ្សោយ ភាពតានតឹង ឬការរបួសលើជាលិកាត្រូវបានគេគិតថា អាចបង្កឲ្យមានបញ្ហានេះ។ ចំណីអាហារខ្លះ – រួមទាំងផ្លែក្រូច និងផ្លែឈើទឹកមានជាតិអាស៊ីត (ដូចជាក្រូច ក្រូចថ្លុង ម្នាស់ ផ្លែប៉ោម ផ្លែប៉េងប៉ោះ និងផ្លែស្ត្រប៊េរីស) អាចធ្វើឲ្យអ្នកកាន់តែឈឺចាប់ ឬធ្វើឲ្យបញ្ហាកាន់តែអាក្រក់។ ពេលខ្លះ ផ្ទៃធ្មេញមុតស្រួច ឬឧបករណ៍ពាក់ធ្មេញ ក៏អាចបណ្តាលឲ្យមានដំបៅដែរ។
យ៉ាងណាមិញ ដើម្បីបន្ធូរបន្ថយអាការៈ និងផលវិបាកនៃរោគពងបែកមាត់ ឬការឈឺបំពង់ក យើងខ្ញុំសូមណែនាំបងប្អូននូវផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងត្រូវបានទទួលស្គាល់ និងប្រើប្រាស់ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំងឺទូទៅជាច្រើននាក់។
កាល់សិបទីន © ជាឱសថបៀបបំបាត់ការឈឺចាប់បំពង់ក និងព្យាបាលជំងឺពងបែកមាត់បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ លោកអ្នកបៀមម្តងមួយគ្រាប់ ហើយអាចប្រើបានពី ៣ ទៅ ៦ គ្រាប់ក្នុងមួយថ្ងៃ។ យ៉ាងណាមិញ សូមពិគ្រោះជាមួយឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នកក្នុងការប្រើប្រាស់ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕