ការហូរឈាម អាចកើតមានឡើងនៅពេលដែលមានការដាច់រហែកនៅលើសសៃឈាម ដែលអាចជាការហូរឈាមនៅខាងក្នុងរាងកាយ ឬការហូរឈាមនៅខាងក្រៅរាងកាយ ដែលយើងអាចដឹងបានដោយងាយ។
ជាទូទៅ ការហូរឈាមតិតតួចអាចនឹងមិនបង្ករឲ្យមានបញ្ហាធ្ងន់ធ្ងរនោះទេ តែក្នុងករណីមានហូរឈាមច្រើនវាអាចនាំឲ្យមានបញ្ហាសុខភាធ្ងន់ធ្ងរ ដែលអាចជាការគំរាមកំហែងដល់អាយុជីវិតបាន។
ចំពោះការហូរឈាមធ្ងន់ធ្ងរ សូមអនុវត្តសកម្មភាពទាំងនេះជាបន្ទាន់៖
• យកអ្វីៗដែលមិនស្អាតចេញពីមុខរបួស៖ សូមកុំយកវត្ថុដែលមានទំហំធំ ឬបានចាក់ចូលយ៉ាងជ្រៅចេញ។ សូមកុំព្យាយាមលាងសម្អាតមុខរបួស។ ការងារដំបូងរបស់អ្នក គឺបញ្ឈប់ការហូរឈាម។ បើអាចសូមពាក់ស្រោមដៃការពារផង។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
• បញ្ឈប់ការហូរឈាម៖ ដាក់បង់រុំ ឬក្រណាត់ស្អាតលើមុខរបួស។ សង្កត់ឲ្យបានខ្លាំងដោយបាត់ដៃរបស់អ្នក ដើម្បីគ្រប់គ្រងការហូរឈាម។ សង្កត់ឲ្យជាប់ ឬប្រើស្កុតបិត ឬប្រើដៃរបស់អ្នក ប្រសិនបើគ្មានអ្វីសោះនៅជិតអ្នកទេនោះ។
• ជួយឲ្យអ្នកដែលរងរបួសបានគេងត្រង់៖ ហើយដណ្តប់ភួយដើម្បីទប់ស្កាត់ការបាត់បង់កំដៅរាងកាយ។ បើអាចធ្វើបានសូមលើកជើងគេឲ្យខ្ពស់ជាងដងខ្លួនបន្តិច។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
• ចូរកុំយកបង់រុំចេញ៖ ប្រសិនបើមានការហូរឈាមអាចមើលឃើញចេញតាមបង់រុំ ឬក្រណាត់ដែលកំពុងរុំនៅលើមុខរបួស សូមបន្ថែមបង់រុំមួយផ្សេងទៀត និងបន្តសង្កត់ឲ្យខ្លាំង ហើយហាមដក់យកចេញ។
• ហាមធ្វើចលនាផ្នែកដែលបានបានរងរបួសនៅពេលដែលឈាមឈប់ហូរ៖ ទុកឲ្យបង់រុំនៅនឹងកន្លែងនោះ ហើយបញ្ចូនអ្នកដែលរងរបួសទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សូមហៅទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់ដែលនៅជិតអ្នកបំផុត ប្រសិនបើការហូរឈាមនេះគឺមកពីការប៉ះទង្កិច ឬការរងរបួសដ៏ធំមួយនេះ ឬបើអ្នកសង្ស័យថាការហូរឈាមនៅខាងក្នុងរាងកាយដែលអាចមានរោគសញ្ញាដូចជា៖
ការហូរឈាមពីត្រចៀក ច្រមុះ មាត់ ឬរន្ធគូថ
ក្អួត ឬក្អកមានឈាមមកជាមួយ
ឡើងជាំលើស្បែក
ហើម ហើយឈឺចាប់ពេលប៉ះលើពោះ
ត្រជាក់ស្បែក ឡើងសម្បុរគង្គក់
ស្រេកទឹកខ្លាំង
មានបាក់ឆ្អឹង
ជីពចរលោតញាប់ ខ្សោយៗ ឡើងស្លេក បែកញើសខ្លាំង ដង្ហើមញាប់ និងមានការថយចុះការដឹងខ្លួន៕