គ្រប់អាហារទាំងអស់ជាធម្មតាតែងតែអាចមានបាក់តេរីតិចតួចនៅខាងក្នុង។ ការចម្អិនអាហារមិនត្រឹមត្រូវ ឬរក្សាទុកមិនបានល្អអាចបណ្តាលឲ្យបាក់តេរីដ៏តិចតួចនោះអាចកើតកូនកើតចៅបានកាន់តែច្រើន ដែលអាចបង្កអោយឈឺបាន។
ប៉ារ៉ាស៊ីត វីរ៉ុស ជាតិពុល និងសារធាតុគីមីក៏អាចបំពុលអាហារ និងបង្កអោយឈឺបានផងដែរ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
រោគសញ្ញានៃការពុលអាហារអាចមានការប្រែប្រួលអាស្រ័យលើប្រភពនៃការចម្លងរោគ ហើយថាតើអ្នកមានការខ្វះជាតិទឹក ឬមានសម្ពាធឈាមទាបប៉ុណ្ណា។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាទូទៅរោគសញ្ញាអាចរួមមាន៖
• រាគរូស
• ចង់ក្អួត
• ការឈឺពោះ
• ក្អួត(ម្តងម្កាល)
• សញ្ញានៃការខ្វះជាតិទឹក(ម្តងម្កាល)។
ដោយការខ្វះជាតិទឹក អ្នកអាចនឹងមានអារម្មណ៍ដូចជា
• ធីងធោងជាពិសេសលើងើបឈរ
• បេះដូងលោតញាប់ពេក។
ប្រសិនបើអ្នកមានការពុលអាហារ សូមអនុវត្តដូចខាងក្រោមនេះ៖
• សម្រាកស្ងៀម និងញ៉ាំទឹកឲ្យបានច្រើន
• ចូរកុំប្រើថ្នាំរាគដោយសារតែថ្នាំទាំងនេះអាចពន្យឺតដល់ការបញ្ចេញចោលបាក់តេរីចេញពីប្រព័ន្ធរាងកាយរបស់អ្នក។
ជាទូទៅការពុលអាហារអាចមានភាពប្រសើរឡើងវិញដោយឯកឯងក្នុងរយៈពេល ៤៨ ម៉ោង។ សូមហៅទាក់ទងទៅវេជ្ជបណ្ឌិត ប្រសិនបើអ្នកមានអារម្មណ៍ថាឈឺយូរជាងពីរ ឬបីថ្ងៃ ឬប្រសិនបើមានឈាមលេចឡើងនៅក្នុងលាមករបស់អ្នក៕