ជំងឺផ្តាសាយ ភាគច្រើនបណ្តាលមកពីវីរុស (ហៅថា rhinoviruses) ដែលនៅក្នុងតំណក់តូចៗដែលមិនអាចមើលឃើញនៅលើអាកាសដែលអ្នកដកដង្ហើម ឬតាមអ្វីដែលអ្នកប៉ះ។ ប្រសិនបើវីរុសមួយក្នុងចំណោមវីរុសទាំងនេះឆ្លងកាត់ស្រទាប់ការពារច្រមុះ និងបំពង់កវាបណ្តាលឲ្យប្រតិកម្មនៃប្រព័ន្ធភាពស៊ាំ។ វាអាចបណា្ខលឲ្យឈឺបំពង់ក និងឈឺក្បាលហើយធ្វើឲ្យពិបាកដកដង្ហើម។
គ្មាននរណាម្នាក់ដឹងច្បាស់អំពីមូលហេតុ ដែលមនុស្សឆ្លងជំងឺផ្តាសាយក្នុងពេលជាក់លាក់ណាមួយនោះទេ។
ខ្យល់ស្ងួតនៅខាងក្នុង ឬនៅខាងក្រៅ អាចបន្ថយភាពស៊ាំទៅនឹងការបង្ករោគដោយវីរុស។ ការមានអាលែកស៊ី ខ្វះដំណេក ភាពតានតឹង មិនបរិភោគឲ្យបានត្រឹមត្រូ វឬនៅក្បែរអ្នកជក់បារីអាចជាមូលហេតុដែរ។
ហើយអ្នកជក់បារីហាក់ដូចជាងាយនឹងចាប់ផ្តាសាយច្រើនជាងមនុស្សដែលមិនជក់បារី។ រោគសញ្ញារបស់ពួកគេប្រហែលជាមានសភាពធ្ងន់ធ្ងរយូរអង្វែងហើយទំនងជានាំឲ្យមានជំងឺរលាកទងសួតឬជំងឺរលាកសួត។
យ៉ាងណាមិញ យើងខ្ញុំសូមណែនាំអ្នកនូវពួកថ្នាំដ៏ល្អបំផុត ដើម្បីជួយទប់ស្កាត់ និងព្យាបាលជំងឺទាំងពីរនេះ នោះគឺ Rhinex។
Rhinex ជាប្រភេទថ្នាំបំបាត់អាការៈផ្តាសាយ និងគ្រុនក្តៅបានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងមិនធ្វើឲ្យងងុយគេងទៀតផង។ Rhinix មានលក់តាមបណ្តាឱសថស្ថានស្របច្បាប់នានានៅក្នុងប្រទេសកម្ពុជា៕