ប្រសិនបើអ្នកមើលកញ្ចក់ឲ្យជិតអ្នកនឹងឃើញមានរន្ធញើសជាច្រើននៅលើមុខរបស់អ្នក ដែលអ្នកខ្លះមានរន្ធញើសធំៗពេកដែលអ្នកតែងប្រាថ្នាចង់ឲ្យវារួមតូចជាងនេះបន្តិច។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

មានវិធីជាច្រើនដែលអ្នកអាចធ្វើបាន។ វិធីដ៏ឆាប់រហ័សមួយដើម្បីកម្ចាត់រន្ធញើសធំៗនៅលើមុខ ច្រមុះ ឬថ្ពាល់គឺការសម្អាត និងផ្តល់សំណើមដល់ស្បែកបានទៀងទាត់ដើម្បីការពារការស្ទះនៃរន្ធញើស និងជួយដោះស្រាយបញ្ហាស្បែករបស់អ្នក។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការព្យាបាលដោយវិធីធម្មជាតិអាចមានប្រយោជន៍ ប៉ុន្តែអាចត្រូវការពេលវេលា។ វិធីទាំងនោះមានដូចជា៖

• ស្ទីមមុខរបស់អ្នក ដើម្បីសម្អាតរន្ធញើស៖ អ្នកគួរធ្វើការស្ទីមមុខម្តងក្នុងមួយសប្តាហ៍ ដើម្បីជម្រះភាពកខ្វក់ ជាតិប្រេង និងកោសិកាស្បែកដែលងាប់ៗចេញពីមុខ និងច្រមុះ ហើយអាចកាត់បន្ថយឱកាសនៃការស្ទះរន្ធញើស ដែលជាហេតុធ្វើឲ្យមានស្នាមអុចខ្មៅៗ ឬកជាខ្ទុះមានមុខសៗនៅលើមុខ។

ចូរយកទឹកក្តៅដាក់ក្នុងចានមួយ ហើយឲ្យចំហាយរបស់វាឆ្លងទៅស្បែកមុខរបស់អ្នកចំនួន ១០ នាទី។ នេះនឹងជួយបន្ទន់សារធាតុកខ្វក់ និងធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់ការលាងជម្រះភាពកខ្វក់ទាំងនេះ។

• លាងសម្អាតមុខដោយផលិតផលលាងសម្អាតមុខ៖ ស្វែងរកផលិតផលលាងសម្អាតមុខដែលមានសារធាតុអាស៊ីតសាលីស៊ីលិច (Salicylic Acid) ឬអាស៊ីតហ្គីកូលិច (Glycolic Acid)សម្រាប់ការសម្អាតជាតិប្រេង និងភាពកខ្វក់ចេញពីស្បែក។ លាងសម្អាតមុខរបស់អ្នកពីរដងក្នុងមួយថ្ងៃ និងចងចាំថាត្រូវផ្តល់សំណើមបន្ទាប់ពីលាងសម្អាត។

អនុវត្តជំហានទាំងពីរដំបូង គឺស្ទីម ហើយបន្ទាប់មកលាងសម្អាតភ្លាមៗនឹងជួយអ្នកក្នុងការកម្ចាត់រន្ធញើសធំៗនៅលើច្រមុះ និងមុខបាន។ ចូរលាងសម្អាតមុខជានិច្ចដោយប្រើទឹកត្រជាក់ ដើម្បីបិទរន្ធញើសនៅលើស្បែក៕