មេតាស្តាការរាលដាលទៅឆ្អឹងកើតឡើងនៅពេលដែលកោសិកាមហារីករីករាលដាលពីតំបន់ដើមណាមួយ មកកាន់ឆ្អឹង ។ ស្ទើរតែគ្រប់ប្រភេទនៃជំងឺមហារីកទាំងអស់សុទ្ធតែអាចរីករាលដាលទៅឆ្អឹងបានទាំងអស់ ។ ប៉ុន្ដែប្រភេទនៃជំងឺមហារីកមួយចំនួនទំនងជាងាយក្នុងការរីករាលដាលទៅឆ្អឹងជាងរួមមានជំងឺមហារីកសុដន់ និងមហារីកក្រពេញប្រូស្តាតជាដើម។
មេតាស្តាទៅឆ្អឹងអាចកើតមាននៅក្នុងឆ្អឹងណាមួយប៉ុន្តែជាទូទៅកើតឡើងនៅក្នុងឆ្អឹងអាងត្រគាក និងឆ្អឹងកងខ្នង ។ មេតាស្តាទៅឆ្អឹង (bone metastasis)អាចជាសញ្ញាដំបូងដែលអ្នកមានជំងឺ មហារីក ឬមេតាស្តាទៅឆ្អឹង (bone metastasis)អាចកើត១ឆ្នាំបន្ទាប់ពីការព្យាបាលជំងឺមហារីក ។ មេតាស្តាទៅឆ្អឹង(bone metastasis)អាចបង្កឱ្យមានការឈឺចាប់ និងធ្វើអោយខូចដល់ឆ្អឹង។ ក្នុងករណីលើកលែងដ៏កម្រមួយចំនួនជំងឺមហារីកដែលបានរីករាលដាលទៅឆ្អឹងមិនអាច ត្រូវបានព្យាបាលអោយជាសះស្បើយទៅនោះទេ។ ការព្យាបាលអាចជួយកាត់បន្ថយ ការឈឺចាប់ និងរោគសញ្ញាផ្សេងទៀតនៃមេតាស្តាឆ្អឹងនេះ។
សញ្ញា និងរោគសញ្ញានៃមេតាស្តាទៅឆ្អឹងនេះរួមមាន:
ការឈឺឆ្អឹង
បាក់ឆ្អឹង
នោមទាស់
បន្ទោរបង់ដោយមិនដឹងខ្លួន
ទន់ខ្សោយនៅក្នុងជើង
កម្រិតខ្ពស់នៃជាតិកាល់ស្យូមក្នុងឈាម( hypercalcemia )ដែលអាចបង្កឱ្យក្អួត ចង្អោរ និងមានភាពភាន់ច្រឡំច្រើន
តើនៅពេលដែលត្រូវទៅជួបគ្រូពេទ្យ?
ប្រសិនបើអ្នកធ្លាប់មានសញ្ញារ៉ាំរ៉ៃ និងរោគសញ្ញាដែលធ្វើអោយអ្នកបារម្ភ សូមធ្វើការណាត់ជួប ជាមួយវេជ្ជបណ្ឌិតរបស់អ្នក។ ប្រសិនបើអ្នកធ្លាប់បានព្យាបាលជំងឺមហារីកក្នុងពេលកន្លងមក ប្រាប់ទៅវេជ្ជបណ្ឌិតរបស់អ្នកអំពីប្រវត្តិសាស្ត្រវេជ្ជសាស្ត្ររបស់អ្នក និងអ្វីដែលអ្នកមានការព្រួយ បារម្ភអំពីសញ្ញា និងរោគសញ្ញារបស់អ្នក៕