កាលពីថ្ងៃទី១១ ខែ មករា ឆ្នាំ២០១៩ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធី
ជប់លៀង ប្រចាំឆ្នាំ២០១៩របស់ខ្លួន ដែលមានបុគ្គលិកចូលរួមប្រមាណជិត៣០០នាក់មកពីទូទាំងប្រទេស។ អ្វីដែល គួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានស្លៀកក្បិនបែបប្រពៃណីខ្មែរចូលរួមក្នុងកម្មវិធីជប់លៀងនោះ ដែលបុគ្គលិកបុរសស្លៀកក្បិនពណ៌ខៀវជាមួយអាវធំ ចំណែកឯបុគ្គលិកនារីវិញស្លៀកក្បិនពណ៌ខៀវ ជាមួយនឹងឈៀងពណ៌ផ្កាឈូកដ៏ស្រស់ស្អាត។ នេះគឺជាការស្លៀកក្បិនទ្រង់ទ្រាយធំ ក្នុងពិធីជប់លៀងរបស់ក្រុមហ៊ុនដែលមិនធ្លាប់មានពីមុនមកនោះទេ។

អ្នកសារព័ត៌មានយើងបានធ្វើបទសម្ភាសន៍ជាមួយ លោក Tan Jiak Hiang ដែលជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អំពីការរៀបចំព្រឹត្តការណ៍ដ៏ធំមួយនេះ។ លោកបានមានប្រសាសន៍ថា៖ “ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុកមួយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ចង់បង្ហាញពីការប្តេជ្ញាចិត្តថាពួកយើងនៅទីនេះ ដើម្បីលោកអ្នកនិងដើម្បីប្រជាជនកម្ពុជា ក្នុងគោលបំណងការការពារលោកអ្នក និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក”។

ការយល់ច្បាស់ពីវប្បធម៌ខ្មែរ គឺជាការយល់ដឹងពីផ្នត់គំនិត និង តម្រូវការរបស់ជនជាតិខ្មែរ ហើយបើទោះបីជាកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់សង្គមទាន់សម័យ តែយើងនៅតែគោរពនិងលើកស្ទួយប្រពៃណី និងវប្បធម៌ខ្មែរ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនខ្មែរ និងសម្រាប់ប្រជាជនខ្មែរក្នុងការទទួលបានការការពារអនាគតហិរញ្ញវត្ថុរបស់គាត់និងគ្រួសារគាត់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាង
ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី(Canadia Investment Holding PLC) និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ អឹសួរិនស៍ ភីស៊ីអិល(Muang Thai Life Assurance PCL) ពីប្រទេសថៃ ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម ធានារ៉ាប់រងអាយុជីវិត ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥ ហើយចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មពេញលេញ នៅដើមឆ្នាំ ២០១៦ រហូតដល់បច្ចុប្បន្ន ក្នុងការផ្ដល់សេវាកម្មធានារ៉ាប់រងអាយុជីវិតដល់ប្រជាជនកម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ ដោយក្ដីគោរព និងប្រកបដោយវិជ្ជាជីវៈខ្ពស់។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង