ការហូរឈាមតាមទ្វារមាសអំឡុងពេលមានផ្ទៃពោះ គឺជារឿងគួរឲ្យភ័យខ្លាចមួយ។ ទោះជាយ៉ាងណាវាមិនមែនជាសញ្ញានៃការមានបញ្ហាជានិច្ចនោះទេ។ ការហូរឈាមនៅក្នុងត្រីមាសដំបូងនេះ (ពីសប្តាហ៍ទី ១ ដល់សប្តាហ៏ទី ១២) គឺជារឿងដែលច្រើនជួបជាញឹកញាប់ ហើយស្ត្រីភាគច្រើនដែលធ្លាប់មានហូរការឈាមអំឡុងពេលមានផ្ទៃពោះនៅតែអាចសម្រាលបានទារកដែលមានសុខភាពល្អ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

វាជាការសំខាន់ក្នុងការគិតថាការហូរឈាមតាមទ្វារមាសអំឡុងពេលមានផ្ទៃពោះ គឺជារឿងធ្ងន់ធ្ងរ។ ពេលខ្លះការហូរឈាមតាមទ្វារមាសអំឡុងពេលមានផ្ទៃពោះអាចបញ្ជាក់ពីការរលូតកូន ឬការមកដល់ស្ថានភាពដែលត្រូវការការព្យាបាលឲ្យបានឆាប់។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ដោយការយល់ដឹងអំពីមូលហេតុទូទៅបំផុតនៃការហូរឈាមតាមទ្វារមាសអំឡុងពេលមានផ្ទៃពោះ នោះអ្នកនឹងដឹងថាអ្វីដែលត្រូវធ្វើ ហើយនៅពេលដែលគួរតែទាក់ទងទៅគ្រូពេទ្យ។

ការហូរឈាមតាមទ្វារមាសអំឡុងពេលមានផ្ទៃពោះក្នុងត្រីមាសទី ១ នៃគភ៌អាចមានមូលហេតុជាច្រើន។ ខ្លះគឺធ្ងន់ធ្ងរហើយជាច្រើនទៀតមិនធ្ងន់ធ្ងរនោះទេ ដែលអាចមានដូចជា៖

• រលូតកូន
• ការហូរឈាមដោយការទុំលើជញ្ញាំងស្បូនរបស់ទារកដែលកើតឡើងប្រហែល ១០ ទៅ ១៤ ថ្ងៃបន្ទាប់ពីការមានគភ៌។
• ការមានបញ្ហាជាមួយនឹងមាត់ស្បូនដូចជាការឆ្លងមេរោគនៅមាត់ស្បូន រលាកមាត់ស្បូន ឬការទុំរបស់ទារកនៅលើមាត់ស្បូន។
• ការមានកូនក្រៅស្បូន
• ការមានកូនពង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង