ជើងហើមអាចកើតមានឡើងនៅលើផ្នែកណាមួយនៃជើង ដែលអាចនៅលើកំភួនជើង កជើង កែងជើង ហើយអាចនៅភ្លៅផងដែរ។ ហើមជើងអាចបណ្តាលមកពីការកើនឡើងនូវសារធាតុរាវ (ជាតិទឹក) ក្នុងជាលិកា ឬអាចមកពីការរលាកនៅក្នុងជាលិកា ឬនៅក្នុងសន្លាក់។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

មានមូលហេតុជាច្រើននៃការហើមជើងដូចជាការរងរបួស ឬឈរយូរ ឬអង្គុយយូរពេក ដែលមានភាពងាយស្រួលក្នុងការកំណត់រកមូលហេតុ។ ពេលខ្លះ ការហើមជើង អាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរជាច្រើនទៀត ដូចជាជំងឺបេះដូង ឬបញ្ហាឈាមកកកជាដើម។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ចូរស្វែងរកការព្យាបាលឲ្យបានឆាប់នៅពេលដែលការហើមជើងបានកើតឡើងដោយគ្មានមូលហេតុច្បាស់លាស់ ឬអ្នកស្រាប់តែមានការលំបាកក្នុងការដកដង្ហើម មានឈឺទ្រូង ឬមានសញ្ញាព្រមានផ្សេងទៀតនៃបញ្ហាកំណកឈាមក្នុងសួត ឬជាស្ថានភាពបេះដូងធ្ងន់ធ្ងរ។

មានកត្តាខុសប្លែកគ្នាជាច្រើនដែលអាចបណ្តាលឲ្យមានការហើមជើង។ វាអាចត្រូវបានបង្កឡើងដោយបញ្ហាដែលមានជាប់ពាក់ព័ន្ធជាមួយនឹងប្រព័ន្ធរបត់ឈាម ប្រព័ន្ធទឹករងៃ(ឡាំហ្វាទិច) ឬអាចជាបញ្ហាតម្រងនោម។ អ្នកក៏អាចជួបប្រទះការហើមជើងដោយសារកាចាល់ជាតិទឹកបន្ទាប់ពីការអង្គុយ ឬឈររយៈពេលយូរផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង